បណ្ដា​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មានការ​ចាត់វិធានការ​ប្រឆាំង​នឹង​កូដកម្ម​

បណ្ដា​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ “​ចាត់វិធានការ​”​ ប្រឆាំង​មេដឹកនាំ​សហជីព​ ដែល​ពួក​គេ​ចោទ​ ប្រកាន់​ថា​ បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ និង​បាតុកម្មហិង្សា​។​ ​សហជីព​គាំទ្រ​គណបក្សកាន់អំណាច​ទាំងនេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ “​យើង​សូម​ស្នើ​ឲ្យ​លោក​ អិ​ុ​ត​ សំ​ហេង​ [​រដ្ឋមន្ត្រីក្រសួង​ការងារ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​]​ ចាត់វិធានការ​ប្រឆាំង​មេដឹកនាំ​សហជីព​មួយ​ចំនួន​និង​សកម្មភាព​របស់​ពួក​គេ​ដែល​បាន​ញុះញង់​កម្មករ​និង​គំរាមកំហែង​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស្លូតត្រង់​អំឡុង​កូដកម្ម​ និង​បាតុកម្ម​”​។​ ​សេចក្ដីថ្លែងការណ៍​ដែល​ចុះហត្ថលេខា​ដោយ​លោក​ សោម​ អូន​ លោក​ ឈុំ​ សុ​ជាតិ​ និង​លោក​ ជួន​ មុំ​ថុ​ល​ ប្រធាន​សហព័ន្ធ​សហជីព​ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​នេះ​ មាន​ខ្លឹមសារ​ដូច្នេះ​ថា​ “​ក្រសួង​គួរតែ​ចាប់ខ្លួន​អ្នក​ទាំងនោះ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​”​។​ ​សហជីព​ទាំងនេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ដើមខែ​នេះ​ចំ​ពេល​កំពុង​មាន​កូដកម្ម​ទូ​ទាំង​ប្រទេស​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ ដើម្បី​អបអរសាទរ​រាជរដ្ឋាភិបាល​ចំពោះ​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ដំឡើង​ប្រាក់ខែ​គោល​ពី​៨០​ដុល្លារ​ដល់​៩៥​ដុល្លារ​ ដែល​នៅ​តិច​ជាង​ឆ្ងាយ​ណាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាក់ខែ​គោល​ចំនួន​១៦០​ដុល្លារ​ ដែល​ទាមទារ​ដោយ​សហជីព​កម្មករ​កាត់ដេរ​ចំនួន​ប្រាំមួយ​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​។​​ …

អូន ភាព
http://www.cambodiadailykhmer.com/news/9768/