ការិយាល័យលិខិតឆ្លងដែនសម្រាប់ពលករចំណាកស្រុកត្រូវបានបង្កើតបន្ថែមនៅក្នុងខេត្តចំនួនប្រាំមួយ
យោងតាមមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ការិយាល័យលិខិតឆ្លងដែននឹងត្រូវបង្កើតនៅក្នុងខេត្តចំនួនប្រាំមួយបន្ថែមទៀត ដើម្បីជួយសម្រួលដំណើរការធ្វើចំណាកស្រុកសាជាថ្មីសម្រាប់ពលករកម្ពុជា ដែលនឹងត្រឡប់ទៅប្រទេសថៃវិញ។ លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានលិខិតឆ្លងដែននៅក្រសួងមហាផ្ទៃបានឲ្យដឹងថា ការិយាល័យថ្មីកំពុងត្រូវបានបង្កើតឡើងនៅក្នុងខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង សៀមរាប កំពង់ធំ និងតាកែវ។ លោកបានមានប្រសាសន៍ថា ខេត្តទាំងនេះជាខេត្តធំៗដែលមានពលរដ្ឋជាច្រើនបានចេញទៅធ្វើការនៅក្រៅប្រទេស។ បច្ចុប្បន្ន យើងកំពុងរៀបចំសម្ភារមួយចំនួនមានដូចជា កុំព្យូទ័រ ដើម្បីបញ្ចូលព័ត៌មាន កាមេរ៉ា និងសម្ភារស្រដៀងៗនេះជាដើម”។ …