ពលករ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​និង១៨​នាក់​​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​របប​យោធា​ថៃ​ចាប់​ បញ្ជូន​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​បង្ខំ​មក​ប្រទេស​កំណើត​វិញ​ចំនួន ២ នាក់​ទៀត​បាន​ស្លាប់ និង ១៨ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង ខេត្ត​ឈុនប៊ូរី ប្រទេស​ថៃ កាល​ពី​ម៉ោង ១០ និង ៤៥ នាទី​ព្រឹក​ថ្ងៃ ទី១៥ ខែ​មិថុនា ស្រប​ពេល​ដែល​ចំនួន​ពលករ​បញ្ជូន​ត្រឡប់​មក​វិញ​នៅ​បន្ត​កើន​ឡើង។ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ និង ៤៥ នាទី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ទៀត​នៅ ខេត្ត​ឈុនប៊ូរី ប្រទេស​ថៃ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​បាត់បង់​ជីវិត​ចំនួន ២ នាក់​ដែល​ក្នុង​នោះ​ស្រី​ម្នាក់​និង​មាន​ពលករ​ចំនួន ១៨ នាក់​ទៀត​បាន​រង​របួស។ លោក​ថ្លែង​ថា៖ «មន្ត្រី​ស្ថានទូត​កម្ពុជា​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បាន​រក​ឃើញ​សាច់​ញាតិ​សព​ទាំង​ពីរ​នេះ​ហើយ ហើយ​កំពុង​រៀបចំ​បញ្ជូន​សាក​សព​មក​កម្ពុជា​វិញ»។ លោក​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​របួស​ចំនួន ១៨​នាក់ ក្នុង​នោះ​មាន ៩​នាក់ របួស​ស្រាល បាន​ចេញ​ពី​មន្ទីរពេទ្យ​មក​កម្ពុជា​វិញ​ហើយ។ ចំណែក​អ្នក​របួស​ធ្ងន់​ចំនួន ៩ នាក់​ទៀត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ចំនួន ២ ក្នុង ខេត្ត​ឈុនបុរី ដែល​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ កំពុង​មើល​ថែ។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/U5zmHf