គណៈកម្មការ​ប្រឹក្សា​ការងារ​អនុម័ត​លើ​នីតិវិធី​យន្តការ​ពិភាក្សា​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ

គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អនុម័ត​ នីតិវិធី​និង​យន្តការ​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​របស់​កម្មករ​ ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ដេរ​ស្បែក​ជើង នៅ​ក្រសួង​ការងារ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​បាន​ថ្លែង​ក្រោយ​ការ​ប្រជុំ​ថា គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​ពិភាក្សា​គ្នា រួច​ក៏​បាន​ធ្វើ​ការ​សម្រេច​លើ​គោល​ការណ៍​ចំនួន ៥ ចំណុច។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រុម​ប្រឹក្សា​ការងារ​បាន​សម្រេច​កំណត់​យក​ដើម​ត្រីមាស ទី៣ នៃ​ឆ្នាំ​នីមួយៗ ជា​ការ​ចាប់​ផ្តើម​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា ដើម្បី​លើក​យោបល់​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​គណៈកម្មការ​ប្រឹក្សា​ ការងារ​ពិនិត្យ​សម្រេច​យ៉ាង​យូរ នៅ​ចុង​ត្រីមាស ទី៣ នៃ​ឆ្នាំ​នោះ»។​ …

មុំ គន្ធា
http://bit.ly/U5yEKl