រដ្ឋាភិបាលបើកការិយាល័យបួនកន្លែងសម្រាប់ធ្វើលិខិតឆ្លងដែនឲ្យកម្មករទៅធ្វើការនៅប្រទេសថៃ
យោងតាមប្រធាននាយកដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយចំនួនបួនកន្លែងដើម្បីរៀបចំឯកសារសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចង់ទៅរកការងារស្របច្បាប់ធ្វើនៅក្នុងប្រទេសថៃនឹងបើកនៅថ្ងៃអង្គារ បន្ទាប់ពីក្រសួងចេញសារាចរណែនាំមួយកាលពីសប្ដាហ៍មុនស្តីពីការពង្រឹងការអនុវត្តវិធានការបន្ថែមដើម្បីដោះស្រាយករណីពលករទេសន្តរប្រវេសន៍ខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ។ លោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានលិខិតឆ្លងដែន បានមានប្រសាសន៍ថា ការិយាល័យទាំងបួនដែលស្ថិតនៅតាមបណ្ដាខេត្តនៅជាប់ព្រំដែនជាមួយប្រទេសថៃ គឺខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តកោះកុង នឹងត្រូវបើកនៅថ្ងៃអង្គារ ហើយកំពុងរង់ចាំឯកសារពីក្រសួងការងារដើម្បីបញ្ជាក់ថា តើបុគ្គលណាគួរទទួលបានលិខិតឆ្លងដែន។ …