​សិក្ខាសាលា​ស្តី​អំពី​ គេហទំព័រ​អូ​ឌី​ស៊ី​ និង​ព័ត៌មាន​សេវា​សាធារណៈ

កាលពី​ស​ប្តា​ហ៍​មុន ក្រុមការងារ​អូ​ឌី​ស៊ី​បាន​រៀបចំ​សិក្ខាសាលា​ដ៏​គួរ​ឱ្យ​រំភើប​មួយ​ដែល​ស្ថិត​ក្រោម​ប្រធានបទ​នៃ​គម្រោង​ “​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​”​ ដែល​ផ្តល់​មូលនិធិ​ដោយ​ កម្មវិធី​​របស់​ប្រទេស​ស៊ុយអែត​សម្រាប់​​​​វិស័យ​ ICT​ នៅ​​ក្នុង​​តំបន់​​​​កំពុង​អភិវឌ្ឍន៍​​ ហៅ​កាត់​ថា​ “SPIDER”​ នៅ​ឯ​សណ្ឋាគារ​អង្គរ​សៀមរាប​ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​។​ យើង​បាន​អញ្ជើញ​អ្នកតំណាង​សហគមន៍​ចំនួន​ ២២​ នាក់​ ដែល​ពួក​គាត់​មក​ពី​ឃុំ​កំពង់​ភ្លុក​ ស្រុក​ប្រាសាទបាគង​,​ ឃុំ​កំពង់​ឃ្លាំង​ ស្រុក​សូទ្រនិគម​,​ ឃុំ​កែវ​ពណ៌​ និង​ឃុំ​ពោធិ៍​ទ្រាយ​ ស្រុក​ពួក​,​ ឃុំ​ចុង​ឃ្នៀស​ និង​ឃុំ​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ជាមួយនឹង​ការ​ជួយ​ជ្រុម​ជ្រែង​ដោយ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ ហៅ​កាត់​ថា​ “FACT”​ ​ដែល​បាន​ប្រមែ​ល​ប្រមូល​អ្នកតំណាង​សហគមន៍​ ដើម្បី​ចូលរួម​កម្មវិធី​សិក្ខាសាលា​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ​ កាលពី​ថ្ងៃ​សុក្រ​ ទី​ ១៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​។​ តាម​រយៈ​សិក្ខាសាលា​មួយ​នេះ​ យើង​មាន​គោលបំណង​ ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​គេហទំព័រ​ទិន្នន័យ​បើក​ទូលាយ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក៏​ដូច​ជា​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ស្តី​ពី​ការ​ទទួល​បាន​សេវា​សាធារណៈ​ ដែល​ទើបនឹង​ចេញផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ ព្រម​ជាមួយនឹង​ការ​ណែនាំ​ដល់​សមាជិក​សហគមន៍​ និង​អ្នក​តំណាំង​របស់​ពួក​គេ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​ដោយ​ខ្លួនឯង​ទៅ​តាម​តម្រូវការ​របស់​ពួក​គេ​។

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(​អូ​ឌី​ស៊ី​)​ កំពុង​ផ្តល់​សុន្ទរកថា​ស្វាគមន៍​ទៅ​កាន់​អ្នក​ចូល

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​(​អូ​ឌី​ស៊ី​)​ កំពុង​ផ្តល់​សុន្ទរកថា​ស្វាគមន៍​ទៅ​កាន់​អ្នក​ចូល

​​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ និង​សកម្មភាព​ជា​ច្រើន​មក​ ក្រុមការងារ​ការងារ​បាន​ចំនាយ​ពេលវេលា​មួយ​ថ្ងៃនេះ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​សមាជិក​សហគមន៍​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​របស់​យើង​ ដែល​លោក​បាន​ធ្វើការ​ណែនាំ​នៅ​ជុំវិញ​បន្ទប់​ប្រជុំ​។​ សហគមន៍​ជា​ច្រើន​នៅ​ក្នុង​តុ​ប្រជុំ​របស់​ខ្លួន​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ផ្សេងៗ​គ្នា​ និង​បញ្ហា​នានា​ ដែល​បង្ក​ឱ្យ​បរិយាកាស​នៃ​សិក្ខាសាលា​នេះ​កាន់តែ​រំភើប​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​យោបល់​ និង​ចំនេះដឹង​គ្នា​ទៅ​វិញ​ទៅ​មក​។​

កញ្ញា​ ហេង​ ហ៊ុយ​អេ​ង​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​សន្តិសុខ​អ៊ិ​ន​ធឺ​ណេ​ត​

កញ្ញា​ ហេង​ ហ៊ុយ​អេ​ង​ កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​សន្តិសុខ​អ៊ិ​ន​ធឺ​ណេ​ត​

​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ថ្ងៃ​ពេញ​ ជាដំបូង​សិក្ខាកាម​បាន​រៀនសូត្រ​ពី​មូលដ្ឋាន​នៃ​សុវត្ថិភាព​លើ​អ៊ី​ធឺ​ណេ​ត​ ជាមួយនឹង​គន្លឹះ​នានា​ដែល​បាន​ផ្តល់​ជូន​អោយ​ដោយ​កញ្ញា​ ហេង​ ហ៊ុយ​អេ​ង​ ដែល​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​របស់​អូ​ឌី​ស៊ី​ តាម​រយៈ​ការ​បង្ហាញ​នៅ​លើ​ PowerPoint​។​ បន្ទាប់​ពី​ការ​ក្រេប​យកចំនេះ​ដឹង​ថ្មី​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណេ​ត​ហើយ​ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​ស្វាគមន៍​ជាមួយនឹង​ការ​សម្រាក​ដើម្បី​ទទួលទាន​អាហារ​សម្រន់​​។​

អ្នកតំណាង​សហគមន៍​កំពុង​សាកល្បង​ប្រើប្រាស់​គេហទំព័រ​ដោយ​មាន​ជំនួយ​ពី​លោក​ ពន់​វឌ្ឍន៍

អ្នកតំណាង​សហគមន៍​កំពុង​សាកល្បង​ប្រើប្រាស់​គេហទំព័រ​ដោយ​មាន​ជំនួយ​ពី​លោក​ ពន់​វឌ្ឍន៍

​បន្ទាប់​ពី​សម្រាក​ទទួលទាន​អាហារ​សម្រន់​ហើយ​ វា​ដល់​ពេលវេលា​ល្មម​សម្រាប់​សិក្ខាកាម​ដើម្បី​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​។​ ក្រុមការងារ​បាន​បែងចែក​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​៖​ ដោយ​លោក​ ធី​ ទ្រី​ បាន​បង្ហាញ​ជា​ទូទៅ​អំពី​គេហទំព័រ​ តាម​រយៈ​ការ​រំលេច​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ពាក់ព័ន្ធ​នានា​ទៅ​កាន់​សិក្ខាកាម​ ដូច​ជា​ ស្ថិតិ​ជំរឿន​​ និង​តំបន់​អភិរក្ស​ជលផល​ជាដើម​។​ នៅ​ពេល​រសៀល​ បន្ទាប់​ពី​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​​នៅ​ឯ​ភោជនីយដ្ឋាន​នៅ​ក្នុង​សណ្ឋាគារ​រួច​ហើយ​ សិក្ខាកាម​ទាំងអស់​ត្រូវ​បាន​ណែនាំ​ពី​ការ​អនុវត្ត​សកម្មភាព​បន្ទាប់​ គឺ​ការ​ស្វែងរក​ព័ត៌មាន​នានា​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​អំពី​ការ​ទទួល​បាន​សេវា​សាធារណៈ​ និង​ពី​ផែនទី​ដែល​បាន​ធ្វើ​ឡើង​រួម​ប​ញ្ជូ​ល​គ្នា​ដោយ​ក្រុមការងារ​របស់​យើង​​ ​មាន​​លោកស្រី​ វ​ឌ្ឍ​នា​ និង​ លោក​ ពន់​វឌ្ឍន៍​។​

សិក្ខាកាម​កំពុង​ធ្វើតេស្ត​សាកល្បង​ចំនេះដឹង​របស់​ខ្លួន​នៅ​លើ​ទូរស័ព្ទ​របស់​ពួក​គេ

សិក្ខាកាម​កំពុង​ធ្វើតេស្ត​សាកល្បង​ចំនេះដឹង​របស់​ខ្លួន​នៅ​លើ​ទូរស័ព្ទ​របស់​ពួក​គេ

លោក​ ទ្រី​ សម្របសម្រួល​វគ្គ​ផ្តល់​មតិយោបល់​តាម​រយៈ​ការ​លេងល្បែង​បោះ​បាល់​ទៅ​វិញ​ទៅ​មក​ ដើម្បី​នាំ​អោយ​មាន​ភាព​សប្បាយ​រីករាយ​ដល់​សិក្ខាកាម​គ្រប់​គ្នា​!​

លោក​ ទ្រី​ សម្របសម្រួល​វគ្គ​ផ្តល់​មតិយោបល់​តាម​រយៈ​ការ​លេងល្បែង​បោះ​បាល់​ទៅ​វិញ​ទៅ​មក​ ដើម្បី​នាំ​អោយ​មាន​ភាព​សប្បាយ​រីករាយ​ដល់​សិក្ខាកាម​គ្រប់​គ្នា​​

​បន្ទាប់​ពី​សកម្មភាព​នានា​ និង​ការ​រៀនសូត្រ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពេញ​ ក្រុមការងារ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​វគ្គ​ឆ្លុះ​បញ្ចាំង​ និង​ផ្តល់​មតិយោបល់​ពី​សំណាក់​សិក្ខាកាម​ ដែល​ពួក​គេ​បាន​បង្ហាញ​ពី​តម្រូវការ​ និង​ការ​ចង់បាន​របស់​ពួក​គេ​ ដូច​ជា​ ឱ្យ​មាន​សិក្ខាសាលា​បែប​នេះ​កាន់តែ​ច្រើន​ ក៏​ដូច​ជា​ចង់​បង្កើត​បណ្តាញ​ជាមួយនឹង​សហគមន៍​ពាក់ព័ន្ធ​។​

Celebrating the end of a fulfilling day!

កម្មវិធី​បញ្ចប់​បន្ទាប់​ពី​សិក្ខាសាលា​មួយ​ថ្ងៃ​ពោរពេញ​ដោយ​ផ្លែផ្កា​

​ក្រុមការងារ​អូ​ឌី​ស៊ី​ សូម​ថ្លែងអំណរគុណ​ដល់​សិក្ខាកាម​របស់​ពួក​យើង​សម្រាប់​ការ​សាទរ​របស់​ពួក​គេ​ ក៏​ដូច​ជា​ភាគី​គាំទ្រ​នានា​ដែល​បាន​ចូលរួម​ចំណែក​ ដើម្បី​ឱ្យ​សិក្ខាសាលា​នៅ​ខេត្តសៀមរាប​នេះ​ដំណើរការ​ដោយ​ជោគជ័យ​។​ ក្នុង​នាម​តំណាង​ឱ្យ​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​ SPIDER​ ពួក​យើង​នឹង​បន្ត​រៀបចំ​សិក្ខាសាលា​បែប​នេះ​ជា​រៀង​រាល់​ ២​ ខែម្ត​ង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ព្រឹត្តិការណ៍​នានា​ជា​ច្រើន​ទៀត​របស់​ពួក​យើង​ តាម​រយៈ​គេហទំព័រ​ផ្លូវការ​ (opendevcam.net)​ និង​បណ្តាញ​សង្គម​របស់​អូ​ឌី​ស៊ី​ (Facebook​ និង​ Twitter)​ ដើម្បី​ទទួល​បាន​បច្ចុប្បន្នភាព​អំពី​ការងារ​របស់​ពួក​យើង​!

បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ថ្ងៃ​ទី​ ២៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧