គ.ជ.ប ណែ​នាំ​អំពី​ការ​បោះ​ឆ្នោត និងរាប់​សន្លឹក​ឆ្នោត​ដល់​មន្រ្តី​គណបក្ស និង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត

នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប បាន​អញ្ជើញ​គណបក្ស​ទាំង​៨​​ដែល​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​ធ្វើ​ការ​ណែ​នាំ​ និង​បញ្ជ្រាប​អំពី​គោល​ការណ៍​ណែនាំ និង​នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃអាទិត្យ ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។ ថ្នាក់​ដឹកនាំ​ គ.ជ.ប​ បាន​ឲ្យ​ដឹង​ថា​​​ នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​លើក​នេះ​មាន​នីតិវិធី​ថ្មី ដែល​នាំ​ឲ្យ​ការ​​រាប់​សន្លឹក​​ឆ្នោត​ធានា​បាន​នូវការ​ទុកចិត្ត​បាន។ លោក ទេព នីថា អគ្គលេខា​ធិកា​​គ.ជ.ប បាន​ឲ្យ​ដឹង​ថា នីតិ​វិធី​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣នេះ គឺ​ធ្វើ​នៅ​នឹង​កន្លែង។…

សរ សុវណ្ណារ៉ា​
http://www.radioaustralia.net.au/khmer/radio/onairhighlights/1158108