ក្រុមប្រឹក្សាធម្មនុញ្ញព្រមានប្តឹងអ្នករិះគន់សេចក្តីសម្រេចរបស់ខ្លួន
ដោយមិនយល់ស្របនឹងការរិះគន់កាន់តែច្រើនឡើងៗជាប់ជានិច្ចចំពោះ វិធីដែលខ្លួនដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតជាតិ ដែលមានការប្រកួតប្រជែងដ៏ជូរចត់កាលពីខែកក្កដានោះ កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញបានគំរាមប្តឹងអ្នករិះគន់ខ្លួន ដោយព្រមាន ថា អ្នករិះគន់អាចប្រឈមទោសជាប់ពន្ធនាគារចំពោះការបញ្ចេញទស្សន រិះគន់។ ការគំរាមនេះកើតមានឡើងនៅពេលដែលអ្នកសង្កេតការណ៍បោះឆ្នោត ឯករាជ្យ និងគណបក្សសង្គ្រោះជាតិដែលបន្តតវ៉ាចំពោះជ័យជម្នះរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានេះ បានរិះគន់ម្តងហើយ ម្តងទៀតចំពោះការដោះស្រាយរបស់ ក្រុម ប្រឹក្សាធម្មនុញ្ញលើពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះ ឆ្នោត ដោយចោទស្ថាប័ននេះថា ធ្វើតាមបង្គាប់គណបក្សប្រជាជន កម្ពុជារបស់លោក ហ៊ុន សែន ។ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីប្រកាសព័ត៌មានមួយកាល ពីម្សិលមិញ និយាយការពារឯករាជភាពរបស់ខ្លួន និងបានលើកឡើងពី មាត្រាមួយនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សាធម្មនុញ្ញដែលចែងពីទោសជាប់ពន្ធនាគារចំពោះអ្នក ដែលមិនគោរពសេចក្តីសម្រេចរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក្រុមប្រឹក្សាធម្មនុញ្ញ លើកឡើងពីសេចក្តីសម្រេចរបស់ខ្លួនថា “សុទ្ធសឹងតែអនុម័តដោយសមូហភាព និងមានសំឡេងឯកច្ឆន្ទនៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ហើយជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ាមានអានុភាពអនុវត្តទៅលើ អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ”។…
Kuch Naren
http://www.cambodiadailykhmer.com/news/5397/