ក្រុមប្រឹក្សាធម្មនុញ្ញ​ព្រមាន​ប្តឹង​អ្នក​រិះ​គន់​សេចក្តី​សម្រេច​របស់​ខ្លួន

ដោយ​មិន​យល់​ស្របនឹង​ការ​រិះគន់​កាន់​តែ​ច្រើន​ឡើងៗ​​ជាប់​ជានិច្ច​ចំពោះ ​វិធី​ដែល​ខ្លួន​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ ដែល​មាន​ការប្រកួត​ប្រជែង​ដ៏ជូរចត់​កាល​ពី​ខែកក្កដា​នោះ​ កាល​ពីម្សិល​មិញ  ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​គំរាម​​ប្តឹង​អ្នក​រិះគន់​ខ្លួន ​ ដោយ​​ព្រមាន ​ថា អ្នក​រិះគន់​អាច​ប្រឈម​​​ទោស​ជាប់​ពន្ធនាគារ​ចំពោះការ​​បញ្ចេញ​​ទស្សន​ រិះគន់​។ ការ​គំរាម​នេះ​កើ​តមាន​ឡើង​នៅ​ពេល​ដែល​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ ឯករាជ្យ​ និង​គណបក្ស​សង្គ្រោះជាតិ​​ដែល​បន្ត​តវ៉ា​ចំពោះ​ជ័យ​ជម្នះ​របស់​លោក ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ ខែកក្ក​ដា​នេះ​ បាន​រិះគន់​ម្តង​ហើយ​ ម្តង​ទៀត​ចំពោះ​ការ​ដោះស្រាយ​របស់​ ក្រុម ​ប្រឹក្សា​​​​ធម្ម​នុញ្ញ​លើ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ ឆ្នោត​ ដោយ​ចោទ​ស្ថាប័ន​នេះថា ធ្វើ​​​​តាម​​បង្គាប់​​គណ​បក្ស​ប្រជាជន​ កម្ពុជា​របស់​លោក​ ហ៊ុន សែន ។ ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ ពីម្សិល​មិញ​ និយា​យ​ការ​ពារ​ឯករាជភាព​របស់​ខ្លួន​ និង​បាន​លើក​ឡើង​ពី​​ មាត្រា​មួយ​នៅ​ក្នុង​ច្បាប់​ស្តី​ពីការ​រៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​ ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​ដែល​ចែង​ពី​ទោស​ជាប់​ពន្ធនាគារ​ចំពោះ​អ្នក​ ដែល​មិន​គោរព​សេចក្តី​សម្រេច​របស់​ខ្លួន​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​នោះ​​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​​ លើកឡើង​ពីសេចក្តី​សម្រេច​របស់​ខ្លួន​ថា “សុទ្ធ​សឹង​តែ​អនុ​ម័ត​ដោយ​សមូហភាព​  និង​មាន​សំឡេងឯក​ច្ឆន្ទ​នៃ​សមាជិក​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​ទាំង​មូល​  ហើយ​ជា​សេចក្តីសម្រេច​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​មាន​អានុ​ភាព​អនុ​វត្ត​ទៅ​លើ​ អំណាច​ទាំង​​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​”។…

Kuch Naren
http://www.cambodiadailykhmer.com/news/5397/