ក្រុមប្រឹក្សាធម្មនុញ្ញបន្តដោះបណ្តឹង បក្សប្រឆាំងនៅតែមិនស្ងប់ចិត្ត
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីម្សិលមិញ បានបញ្ជាឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិនិត្យសន្លឹកឆ្នោតក្នុងកញ្ចប់សុវត្ថិភាព «ក» នៅការិយាល័យបោះឆ្នោតចំនួន ៨ ក្នុងក្រុងបាត់ដំបង មួយថ្ងៃបន្ទាប់ពីការពិនិត្យនៅក្នុងខេត្តក្រចេះ ដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលបានរិះគន់ថា មានការលួចបន្លំក្នុងប្រព័ន្ធ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រុមប្រឹក្សាធម្មនុញ្ញ កាលពីម្សិលមិញ បានឲ្យដឹងថា៖ «ការបើកកញ្ចប់សុវត្ថិភាព«ក»នឹងធ្វើនៅ គ.ជ.ប នៅថ្ងៃពុធ ទី២៨ ខែសីហា នៅវេលាម៉ោង ៨ព្រឹក។ ក្រុមប្រឹក្សាធម្មនុញ្ញនឹងចាត់តំណាងទៅស៊ើបអង្កេត»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងអំឡុងសន្និសីទព័ត៌មានកាលពីម្សិលមិញថា គណបក្សប្រឆាំងបានលើកឡើងជាថ្មីម្តងទៀត លើបណ្តឹងភាគច្រើនរបស់ខ្លួននៃបណ្តឹងសរុបចំនួន១៥ ប្រឆាំងនឹងលទ្ធផលបោះឆ្នោតបឋមនឹងត្រូវបញ្ឈប់ដោយក្រុមប្រឹក្សា ធម្មនុញ្ញ។
មួយថ្ងៃបន្ទាប់ពីបានពិនិត្យសន្លឹកឆ្នោត និងឯកសារដើមពីការិយាល័យបោះឆ្នោតចំនួន១៣ ក្នុងខេត្តក្រចេះ ដែលគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បានឃុបឃិតលួចបន្លំសន្លឹកឆ្នោតក្នុងប្រព័ន្ធ។ លោក សម រង្ស៊ី បានពន្យល់ថា ការពិនិត្យសន្លឹកឆ្នោត និងឯកសារដើមពីមណ្ឌលបោះឆ្នោតដទៃទៀត ក្នុងខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ នឹងជានីតិវិធីសំខាន់មួយ ដើម្បីបង្ហាញភ័ស្តុតាងចោទប្រកាន់នូវភាពមិនប្រក្រតីនៃការបោះ ឆ្នោត។
លោកបានអះអាងថា៖«គណបក្សសង្គ្រោះជាតិនឹងឈ្នះឆ្នោត ក្នុងការបោះឆ្នោតសភាថ្ងៃទី ២៨ ខែកក្កដា ប្រសិនបើគណបក្សប្រជាជន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនឃុបឃិតគ្នាលួចបន្លំសន្លឹកឆ្នោតទេនោះ»។…
http://www.postkhmer.com/index.php/national/1-national-news/103000-2013-08-27-03-31-08