ខណៈបក្ស​ប្រឆាំង​សុំ​ការ​គាប​សង្កត់​ពី​អន្តរជាតិ អ្នក​វិភាគ​ថា​យន្តការ​ក្នុង​ស្រុក​ល្អ​ជាង

វ៉ាស៊ីនតោន៖ ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា ពួកគេ​ចង់​ឃើញ​ក្រុម​អ្នក​នយោបាយកម្ពុជា ​ប្រើប្រាស់​យន្តការ​ក្នុង​ស្រុក​ដោះស្រាយ​ការ​ខ្វែង​គំនិត​នយោបាយ​ដែលនាំ​ ដល់​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាលថ្មី​ឲ្យ​បាន​ទូលំ​ទូលាយ។​ ពួកគេ​ទទូច​យ៉ាង​ដូច្នេះ​ក្រោយ​ពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​អះអាង​ ជាប់ៗ​គ្នា​ថា នឹង​ធ្វើដំណើរ​ទៅសហរដ្ឋ​អាមេរិក អង្គការសហប្រជាតិ និង​សហភាព​អឺរ៉ុប​ ដើម្បី​កៀងគរ​អន្តរជាតិ​មិន​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន​សែន។ ការប្រើ​ប្រាស់​យន្តការ​អន្តជាតិ​អាច​ជា​ដំណោះស្រាយ​ដែល​គ្មាន​លំនឹង ​ហើយ​មិន​ត្រូវ​តាម​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​កម្ពុជា។ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ប្រកាស​ថា លោក​នឹង​សុំ​ឲ្យ សហគមន៍អន្តរជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ក្រុមអ្នក​វិភាគ​នយោបាយ​និង​អ្នក​តាម​ដាន​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ អះអាង​ថា ភាគី​នយោបាយ​ទាំងពីរ​គួរ​ជួប​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ តាម យន្តការ​ក្នុង​ស្រុក។…

សុខ ខេមរា
http://khmer.voanews.com/content/international-pressure-but-analysts-say-national-solution-is-better-for-cambodia/1764927.html