ខណៈបក្សប្រឆាំងសុំការគាបសង្កត់ពីអន្តរជាតិ អ្នកវិភាគថាយន្តការក្នុងស្រុកល្អជាង
វ៉ាស៊ីនតោន៖ ក្រុមអ្នកវិភាគនៅកម្ពុជាបានអះអាងថា ពួកគេចង់ឃើញក្រុមអ្នកនយោបាយកម្ពុជា ប្រើប្រាស់យន្តការក្នុងស្រុកដោះស្រាយការខ្វែងគំនិតនយោបាយដែលនាំ ដល់ការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីឲ្យបានទូលំទូលាយ។ ពួកគេទទូចយ៉ាងដូច្នេះក្រោយពេលដែលមេដឹកនាំគណបក្សប្រឆាំងអះអាង ជាប់ៗគ្នាថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក អង្គការសហប្រជាតិ និងសហភាពអឺរ៉ុប ដើម្បីកៀងគរអន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលលោកនាយក រដ្ឋមន្ត្រីហ៊ុនសែន។ ការប្រើប្រាស់យន្តការអន្តជាតិអាចជាដំណោះស្រាយដែលគ្មានលំនឹង ហើយមិនត្រូវតាមការវិវត្តន៍នៃស្ថានការណ៍កម្ពុជា។ នៅពេលមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីប្រកាសថា លោកនឹងសុំឲ្យ សហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រុមអ្នកវិភាគនយោបាយនិងអ្នកតាមដានខ្លះក្នុងប្រទេសកម្ពុជាបាន អះអាងថា ភាគីនយោបាយទាំងពីរគួរជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានយោបាយ តាម យន្តការក្នុងស្រុក។…