គណបក្សសង្គ្រោះជាតិ៖ ការបោះឆ្នោតកញ្ចប់សម្រាប់រដ្ឋសភា គឺខុសរដ្ឋធម្មនុញ្ញ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសនៅថ្ងៃពុធនេះថា ការបោះឆ្នោតជាកញ្ចប់របស់រដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការបោះឆ្នោតជាកញ្ចប់ ដែលចែងក្នុងរដ្ឋធម្មនុញ្ញបន្ថែម កើតឡើង នៅពេលមានឧបសគ្គដោះស្រាយមិនចេញ តែគណបក្សប្រជាជនកម្ពុជា ដែលបានអះអាងទទួលបាន ៦៨អាសនៈនោះ គឺលើសពីសំឡេង៥០បូក១ ដូច្នេះមិនមានឧបសគ្គដើម្បីធ្វើការបោះឆ្នោតធម្មតានោះទេ។ លោកថា នេះសឲ្យឃើញការអនុវត្តផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ៖ លោក កឹម សុខា ពន្យល់តាមមាត្រា៣ នៃរដ្ឋធម្មនុញ្ញបន្ថែមថា ការបោះឆ្នោតជាកញ្ចប់ អាចប្រព្រឹត្តទៅបាន លុះត្រាតែក្នុងករណីនីតិវិធីបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាល តាមមាត្រា៨២ និងមាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ មិនអាចសម្រេចបាន។ ប៉ុន្តែពេលនេះ គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនឈ្នះបាន ៦៨អាសនៈ ដូចនេះគ្មានអ្វីរាំងស្ទះនោះទេ ក្នុងការអនុវត្តតាមនីតិវិធីធម្មតា គឺបង្កើតរដ្ឋសភាតាមមាត្រា៨២ និងបង្កើតរាជរដ្ឋាភិបាលតាមមាត្រា១១៩ថ្មី មានន័យថា បោះឆ្នោតដាច់ដោយឡែកៗពីគ្នា។…
តាំង វីដា និង ស៊ុន ណារិន
http://vodhotnews.com/16373