គណបក្សតូចៗមួយចំនួនមិនផ្តោតលើលទ្ធផលនៃការបោះឆ្នោត
នៅពេលរថយន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សកាន់អំណាច បានបន្តកន្ទុយគ្នាយ៉ាងវែង នៅតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយមាន ការចូលរួមពីរថយន្តទំនើបៗ និងអ្នកគាំទ្រជាច្រើន ស្របពេលនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលគេមិនសូវស្គាល់បានចាប់ ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតដោយមានក្ដីសង្ឃឹមតិចតួចណាស់។… លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធគោលដៅរបស់ខ្លួន គឺនៅក្រុង តាខ្មៅ។ លោកបានពន្យល់ពីសារនៅមុនថ្ងៃបោះឆ្នោតដែលមានលក្ខណៈមិនធម្មតា របស់គណបក្សលោកថា ការទទួលបានអាសនៈរដ្ឋសភាដែលមានសមាជិកចំនួន ១២៣រូប គឺមិនពាក់ព័ន្ធឡើយ។ លោក ខឹម វាសនា បានលើកឡើងថា “ ថ្ងៃនេះ យើងគ្រាន់តែចង់បង្ហាញប្រជាពលរដ្ឋថា គណបក្សរបស់យើងបានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែ មិនមែនដើម្បីចង់ទទួលបានសន្លឹកឆ្នោតពីយុទ្ធនាការឃោសនារយៈពេល មួយខែនេះទេ។ លោក អ៊ុក វ៉េត អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏គ្មានចំណាប់ អារម្មណ៍លើការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជាតិដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ជាគណបក្សមួយក្នុងចំណោមគណបក្សទាំងប្រាំបីផងដែរ។…
Kaing Menghun និង Lauren Crothers
http://www.cambodiadailykhmer.com/news/1505/