គណ​បក្ស​សង្គ្រោះជាតិ​ស្វះស្វែង​រកការចរចា​ជាថ្មី​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្នើ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ឲ្យ​បន្ត​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ឡើង​វិញ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ ទៅ​បង្កើត​គណៈ​កម្មការ​ចម្រុះដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ​ប៉ុន្តែ​ដំណាល​គ្នា​នេះ ​គណបក្ស​ជំទាស់​បាន​កំណត់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធ​ផល​ បោះឆ្នោតក្នុង​ករណី​ដែល​ភាព​មិន​ប្រក្រតី​ ដែល​ខ្លួន​បាន​បរិហារ​នោះ​ មិន​ត្រូវ​បាន​ដោះស្រាយ។ ​ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​ លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា«គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ ប្រជុំ​ក្រុម​ការងារ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ទាន់»ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣។ លោក​យឹម ​សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា​គណបក្ស​ជំទាស់​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ ប្រក្រតី​នេះ។​…

http://khmer.voanews.com/content/cambodian-opposition-party-seeks-another-talk-with-ruling-party/1738919.html