គណបក្សសង្គ្រោះជាតិស្វះស្វែងរកការចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះបានស្នើដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តកិច្ចប្រជុំទ្វេភាគីឡើងវិញដើម្បីត្រួសត្រាយផ្លូវឆ្ពោះ ទៅបង្កើតគណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ ប៉ុន្តែដំណាលគ្នានេះ គណបក្សជំទាស់បានកំណត់ថ្ងៃធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផល បោះឆ្នោតក្នុងករណីដែលភាពមិនប្រក្រតី ដែលខ្លួនបានបរិហារនោះ មិនត្រូវបានដោះស្រាយ។ នៅក្នុងលិខិតមួយផ្ញើជូនលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរយ៉ាងដូច្នេះថា«គណបក្សសង្គ្រោះជាតិស្នើសុំឲ្យមានកិច្ច ប្រជុំក្រុមការងារនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាជាបន្ទាន់»ដើម្បីដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លើកឡើងថាគណបក្សជំទាស់នៅតែទទូចឲ្យមានការដោះស្រាយភាពមិន ប្រក្រតីនេះ។…