គណបក្សសង្គ្រោះជាតិនៅបន្តផែនការធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃ
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ខ្លួននឹងបន្តផែនការ ធ្វើបាតុកម្មរយៈពេលបីថ្ងៃ ដែលគណបក្សនេះហៅថា “ការអង្គុយដោយស្ងៀមស្ងាត់” ទោះបីជាសាលារាជធានីភ្នំពេញ បានបដិសេធមិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះក៏ដោយ។ ជំនាញការច្បាប់ និងសកម្មជនសិទ្ធិមនុស្សបានលើកឡើងកាលពីម្សិលមិញថា ការទទួល បានការអនុញ្ញាតជាផ្លូវការដើម្បីឲ្យបាតុកម្មនេះ ប្រព្រឹត្តទៅដោយស្របច្បាប់ គឺមិនមែនជា រឿងចាំបាច់ទេ។ លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើង ថា ក្នុងក្របខណ្ឌច្បាប់កម្ពុជា គ្មានខណាមួយដែល តម្រូវឲ្យអ្នករៀបចំការតវ៉ាស្វះស្វែងសុំការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានទេ ប៉ុន្តែត្រូវបានតម្រូវឲ្យជូន ដំណឹងទៅអាជ្ញាធរយ៉ាងតិចប្រាំថ្ងៃ មុនការធ្វើសកម្មភាព ដែលបានគ្រោងទុក។ លោក វីរៈ បានមានប្រសាសន៍ថា “វាមិនមែនជាប្រព័ន្ធដែល តម្រូវឲ្យមានការអនុញ្ញាតទេ។ វាជាប្រព័ន្ធដែលតម្រូវ ឲ្យមានការជូនដំណឹង។ ជាទូទៅ ចម្លើយរបស់អាជ្ញាធរទទួល បន្ទុក គឺគួរតែវិជ្ជមានរហូតហ្នឹង”។ លោកបានបន្ថែមថា “អ្នកអាចរៀបចំធ្វើបាតុកម្មនៅកន្លែងណាក៏ បាន មានមនុស្សចូលរួមប៉ុន្មាននាក់ក៏បាន នៅ ពេលណាក៏បាន និងអំឡុងពេលណាក៏បាន។ ប៉ុន្តែ ពិតមែន ហើយ អាជ្ញាធរអាចស្នើឲ្យអ្នករៀបចំធ្វើបាតុកម្មសហការគ្នា ជាមួយខ្លួន ដើម្បីធានាថា គ្មានការរំខាន និងការកកស្ទះចរាចរណ៍”។…
Colin Meyn
http://www.cambodiadailykhmer.com/news/5411/