គណ​បក្ស​សង្គ្រោះ​ជាតិ​នៅបន្ត​ផែន​ការ​​​​ធ្វើ​​​មហាបាតុកម្ម​​​​​​​​​រយៈ​ពេល​បី​ថ្ងៃ

កាល​ពី​ម្សិល​មិញ​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​​​ដឹង​​​​ថា ខ្លួន​នឹង​​​​បន្ត​​​​​​​ផែនការ ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​ ដែល​គណ​បក្ស​នេះ​ហៅ​ថា “ការ​អង្គុយ​​​ដោយ​​​ស្ងៀមស្ងាត់​​​” ទោះបី​​​​ជា​​​សាលា​រាជ​ធានី​ភ្នំ​ពេញ ​​​​​​បាន​​​បដិសេធ​​​​​មិន​អនុ​ញ្ញាត​​​​ឲ្យ​​​មាន​​​​សកម្ម​ភាព​បែប​​​នេះ ​​​ ដែល​គ្រោង​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក៏​ដោយ។ ជំនាញ​ការ​ច្បាប់​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញថា ការ​ទទួល​​​​ បាន​​​ការ​​​អនុញ្ញាត​​​​ជា​ផ្លូវ​ការ​​​​​​ដើម្បី​​​​ឲ្យ​​​បាតុកម្ម​​នេះ​ ​​​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​ស្រប​​​​ច្បាប់​​​​​​​​ គឺ​​​មិន​​​មែន​​​ជា​ ​​រឿង​​​​​ចាំ​បាច់​​​ទេ​​​​។ លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​លើក​ឡើង​ ​​ថា​​​ ក្នុង​​​​ក្របខណ្ឌ​​​ច្បាប់​​កម្ពុជា គ្មាន​​​ខ​​​​​​ណា​មួយ​​​​ដែល ​​​តម្រូវ​​​ឲ្យ​​​អ្នក​រៀប​ចំ​ការ​តវ៉ា​ស្វះ​ស្វែង​​​​សុំ​​​​ការ​អនុញ្ញាត ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ទេ ​ប៉ុន្តែ​​​​​​ត្រូវ​​​​បាន​​​តម្រូវ​ឲ្យ​ជូន​​​ ដំណឹង​​​ទៅ​​​​អាជ្ញាធរ​យ៉ាង​​តិច​ប្រាំ​ថ្ងៃ មុន​ការ​​​ធ្វើ​​​សកម្ម​ភាព​ ដែល​បាន​គ្រោង​ទុក​។ លោក វីរៈ បាន​​​មាន​​​ប្រសាសន៍​​​​ថា “វា​មិន​មែន​ជា​ប្រព័ន្ធ​​​​ដែល​​​ តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​អនុញ្ញាត​​​ទេ។ វា​ជា​ប្រព័ន្ធ​​​​ដែល​​​តម្រូវ ​​​ឲ្យ​​​មាន​​​ការ​​​ជូន​ដំណឹង​។ ជា​ទូទៅ​ ចម្លើយ​របស់​អាជ្ញាធរ​ទទួល​ បន្ទុក​​​​ គឺ​​​គួរ​តែ​​​​វិជ្ជមាន​​​រហូត​​​ហ្នឹង​​​​”។ លោក​បាន​បន្ថែម​ថា “អ្នក​អាច​រៀប​ចំ​ធ្វើ​​​បាតុកម្ម​​​នៅ​កន្លែង​ណា​ក៏​​​ បាន​​​​ មាន​​​​មនុស្ស​​​​ចូល​រួម​​​​​​ប៉ុន្មាន​​​នាក់​​​ក៏​​​បាន​​​ ​នៅ​ ពេល​ណា​ក៏​បាន និង​​​អំឡុង​​​ពេល​​​ណា​​​ក៏​​​បាន​​​​។ ​ប៉ុន្តែ ពិត​មែន​ ហើយ ​អាជ្ញាធរ​អាច​ស្នើ​​​ឲ្យ​អ្នក​រៀប​ចំ​ធ្វើ​បាតុកម្ម​​​​​សហ​​ការ​​​​គ្នា​​ ​ជាមួយ​ខ្លួន​​​​ ដើម្បីធានា​ថា គ្មាន​ការ​​រំខាន​​​ និង​​​​ការ​​​កក​​​ស្ទះ​​​​ចរាចរណ៍​”។…

Colin Meyn
http://www.cambodiadailykhmer.com/news/5411/