ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ហើយ​ ​នៅ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោតនៅ​​​ឡើយ

នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨  ខែកក្កដា តែ​បញ្ហា​ដែល​ជា​ក្ដី​បារម្ភ​បំផុត​របស់​អ្នក​សង្កេត​ការណ៍​បោះ​ ឆ្នោត​នោះ គឺ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​ពួកគេ​និយា​យ​​ថា មិន​សូវ​ត្រឹម​ ត្រូវ​ និង​មាន​អ្នក​បោះ​​ឆ្នោត​​តិច​ជាង​ការបោះ​ឆ្នោត​ជាតិ​​​ឆ្នាំ​២០០៨។ ភាព​ត្រឹម​ត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​ចំនួន​៩,៦​លាន​នាក់ បាន​រង​ការ​រិះគន់​​កាល​​ពី​ខែ​មីនា ហើយ​ក្ដី​បារម្ភ​ទាំង​នោះ​ត្រូវ​បាន​ លើក​​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ចេញ​ផ្សាយរបាយការណ៍​សវនកម្ម​ឯករាជ្យ ចុង​ ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​​ក្នុង​នោះ​ គេ​បាន​រក​ឃើញ​កំហុស​ធ្ងន់​មួយ​ ចំនួន​ ពោល​គឺ​មាន​មនុស្ស​ច្រើន​ជាងម្នាក់​ក្នុង​ចំណោម​១០​នាក់ ដែល​បាន​ចុះ ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​មិន​មាន​ឈ្មោះ ហើយ​ថា ៩​ភាគ​រយ​ នៃអ្នក​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​មក​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ ឆ្នោត​ក្នុង​មូលដ្ឋាន​ដោយ​មិន​ត្រឹម​ត្រូវ​។… របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ១០,៨​​ភាគរយ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជា​ពល​រដ្ឋ​ខ្មែរ ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៤.៩០០នាក់ ដែលគេ​បាន​ជ្រើស​រើស​ចោះ​ៗ​​នោះ រក​ឈ្មោះ​របស់​ខ្លួន​​មិន​ឃើញ​នៅ​ក្នុង​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។ តួលេខ​​នេះ​ស្រដៀង​គ្នា​​​នឹងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​​ ដែល​នៅ​ពេល​នោះ​​មាន​ប្រជា​ពល​រដ្ឋ​ចុះ​ឈ្មោះ​ចំនួន​៧,៧​ភាគ​រយ​​​រក​ឈ្មោះ​ របស់ខ្លួន​មិន​​​ឃើញ​។ នៅ​ពេល​សវនករ​បាន​វាយ​តម្លៃ​ពី​ឈ្មោះ​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ ឈ្មោះ​​បោះ​ឆ្នោត​នោះ ពួកគេ​បាន​រក​ឃើញ​ថា ៩,៤​​ភាគ​រយ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ដោយ​មិន​ត្រឹម​ត្រូវ ដែល​ចំនួន​នេះ​ដូច​គ្នា​នឹង​ឆ្នាំ​២០០៨​ដែរ​។ ហើយ​ប្រជា​ពល​រដ្ឋ​ដែលត្រូវ​បាន​​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នោះ​មាន​ឈ្មោះ ​តែ​៦៨,៦​ភាគរយ​ប៉ុណ្ណោះ​​នៅ​ក្នុង​បញ្ជី​​នោះ​ដែលអាច​រក​ឃើញឈ្មោះ​របស់​ ខ្លួន​ដោយ​ផ្ទាល់​នៅ​កន្លែង​ដែល​ពួក​គាត់​ចុះ​ឈ្មោះ។…

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/1078/