បក្ស​សង្គ្រោះ​ជាតិ​ហ្វឹកហាត់​ធ្វើ​បាតុកម្ម​ហិង្សា​ជា​លើក​ទី២

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ហ្វឹកហាត់​ក្បួន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ជា​លើក​ទី២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​រៀល​ថ្ងៃ​ទី៤ ខែ​កញ្ញា។ ការ​ហ្វឹកហាត់​នេះ មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល ២​ពាន់​នាក់ ចូល​រួម​ហ្វឹកហាត់ ដែល​ជា​ការ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​ឱ្យ​មាន​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ សម្រាប់​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ដែល​មិន​យល់ព្រម​នឹង​លទ្ធផល​បោះ​ឆ្នោត​ឱ្យ​ចូល​ រួម​តវ៉ា​ឱ្យ​បាន​ច្រើន៖ «បើ​អត់​យល់​ព្រម​ចេញ​មក​ចេញ​ឱ្យ​ច្រើន​នៅ​ថ្ងៃ ​ទី៧ ខែ​កញ្ញា នេះ ដើម្បី​បង្ហាញ​ថា យើង​អត់​យល់​ព្រម​ទេ លទ្ធផល​ក្លែង​បន្លំ​លទ្ធផល​អយុត្តិធម៌។ យើង​អត់​យល់​ព្រម​ទេ យើង​អត់​សុខ​ចិត្ត​ទេ។ យើង​ចង់​ឱ្យ​លាត​ត្រដាង​ការ​ពិត។ យើង​ចង់​ឱ្យ​គេ​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ម្ចាស់​ឆ្នោត។ ដូច្នេះ យើង​ត្រូវ​តែ​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា​ទាំងអស់​គ្នា នៅ​ថ្ងៃ​៧ ខែ​កញ្ញា ខាង​មុខ​នេះ»។ នៅ​ក្នុង​ការ​ហ្វឹកហាត់​លើក​ទី២ នេះ យើង​សង្កេត​ឃើញ​មាន​វត្តមាន​របស់​អាជ្ញាធរ​នគរបាល និង​កង​រាជ​អាវុធហត្ថ​ក្នុង​ឯកសណ្ឋាន ប្រមាណ ៣០​នាក់ ដាក់​រាយ​កម្លាំង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ៕…

ឡេង ម៉ាលី
http://www.rfa.org/khmer/news/politics/cnrp-prepare-second-demostration-non-violence-09042013084506.html