បន្ទប់ស្ថានការណ៍បោះឆ្នោតរបស់អង្គការសង្គមស៊ីវិលទទួលជោគជ័យតែសូមឲ្យគ.ជ.បសហការ បន្ថែម
កំឡុងពេលបោះឆ្នោត អង្គការសង្គមស៊ីវិលមួយក្រុមជិត ៤០ស្ថាប័នបានរួមគ្នាបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោត ដើម្បីចូលរួមឃ្លាំមើល ដោះស្រាយ និងរាយការណ៍ ពីស្ថានភាពបោះឆ្នោត។ បន្ទប់ស្ថានការណ៍បោះឆ្នោត បានក្លាយជាកន្លែងប្រមូលផ្តុំ និង ចែកចាយព័ត៌មានពីការបោះឆ្នោតដ៏ធំមួយ មុនថ្ងៃបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយ ថ្ងៃបោះឆ្នោត។ រហូតមកទល់ពេលនេះ បន្ទប់ធំដែលបុគ្គលិកអង្គការ អ្នកសារព័ត៌មាន អ្នក វិភាគនយោបាយ ធ្លាប់បានជួបជុំគ្នាបានបិទទ្វារហើយ ប៉ុន្តែការងារ របស់សមាជិកបន្ទប់ស្ថានការណ៍ បោះឆ្នោត នៅមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួនទេ ពីព្រោះ ពួកគេត្រូវស៊ើប អង្កេតភាពមិនប្រក្រតី ការបោះឆ្នោតបន្តទៀត។…
វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130804-election-room-closed-after-election