បារាំង​​​និង​​​អូស្ត្រាលី​​​អបអរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន

ប្រទេស​​​បារាំង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​អប​​​អរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី ​​​ ហ៊ុន សែន ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​ផ្លូវការ​​​ឲ្យ​​​ធ្វើ​​​ជា​​​ នាយក​​​រដ្ឋមន្ត្រីបន្ត​​​ទៀត​​​ បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ប្រទាញ​​​ប្រទង់​​​គ្នា​​​កាលពី​​​ខែ ​​​កក្កដា ហើយ​​​​​ប្រទេស​​​ទាំង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​គាំទ្រ​​​របស់​​​ ខ្លួន​​​ផង​​​ដែរ​​​ ខណៈ​​​ដែល​​​​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​​​​តំបន់​​​អឺរ៉ុប ដោយ​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​នានា​​​ផ្អាក​​​ទំនាក់​​​ទំនង​​​ ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​បច្ចុប្បន្ន​​​។ ខណៈ​​​ដែល​​​ប្រទេស​​​ផ្សេង​​​ៗ​​​ជា​​​ច្រើន​​​ទៀត​​​ ជា​​​ពិសេស​​​ប្រទេស​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​​​​​​​អប​​​អរ​​​សាទរ​ ​​លោក​​​ ហ៊ុន សែន និងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នោះ ​​​ប្រទេស​​​អូស្ត្រាលី និង​​​សហគមន៍​​​​​​អឺរ៉ុប (EU) ស្ថិត​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ និង​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​បង្ហាញ​​​​​​ក្ដី​​​បារម្ភ​​​​​​ អំពី​​​លទ្ធផល​​​ផ្លូវការ​​​​​​ហើយ​​​​​​ដូច​​​គ្នា​​​នឹង​​​សហ​​​ រដ្ឋអាមេរិក​​​ដែរ ប្រទេស​​​ក្នុង​​​តំបន់​​​ទាំង​​​នោះ បាន​​​លើក​​​ឡើង​​​ស្រប​​​គ្នា​​​នឹង​​​សេចក្ដី​​​អំពាវ​​​នាវ​​​របស់​ គណបក្ស​សង្គ្រោះ​​​ជាតិ​​​ ដែល​​​សុំ​​​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​ចំពោះ​​​ ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ បច្ចុប្បន្ន​​​​ ទាំង​​​ប្រទេស​​​បារំាង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​បង្ហាញ​​​ការ​​​អប​​​អរ​​​សាទរ​​​ដ៏យឺត​​​យ៉ាវ​​​ដូច​​​គ្នា​​​។…

Zsombor Peter
http://www.cambodiadailykhmer.com/news/6312/