ប្រព័ន្ធបោះឆ្នោតផ្តល់ផលប្រយោជន៍ដល់គណបក្សដែលមានសំឡេងគាំទ្រច្រើនជាងគេបំផុត
នៅពេលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្សព្វ ផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិនៅតាមទំព័រហ្វេសប៊ុក របស់លោក កាលពីយប់ថ្ងៃអាទិត្យ តួលេខនោះបង្ហាញថា អាសនៈរបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះ១៧,៧ភាគរយ ពីចំនួន៩០អាសនៈមកនៅត្រឹមតែ៦៨អាសនៈនៅក្នុងរដ្ឋសភា ដែលមាន ១២៣អាសនៈ។ ទោះជាយ៉ាងណា លទ្ធផលលម្អិតថែមទៀតដែលចេញនៅយប់ជ្រៅថ្ងៃ អាទិត្យដែរនោះបង្ហាញពីចំនួនខុសគ្នាបន្តិចបន្តួចដោយសំឡេងឆ្នោត របស់គណបក្សកាន់អំណាចធ្លាក់ចុះពី ៥៨,១ភាគរយនៃសន្លឹកឆ្នោតទាំង អស់មកនៅត្រឹម ៤៩,២ភាគរយវិញ គឺធ្លាក់ចុះ ៨,៩ភាគរយទៀត។ ភាពខុសគ្នារវាងតួលេខទាំងពីរនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី អាសនៈដែលគណបក្សប្រឆាំងទទួលបាន និងបង្ហាញពីរូបមន្តសម្រាប់គណនា អាសនៈរបស់គណបក្សនយោបាយ។ រូបមន្ត ជេសហ្វើសុន(Jefferson) ដែលគេបានយកមកប្រើស្ងាត់ៗនៅមុន ការបោះឆ្នោតឆ្នាំ១៩៩៨ និងត្រូវបានផ្សព្វផ្សាយតែបន្ទាប់ ពីការបោះឆ្នោតនៅឆ្នាំនោះ ផ្តល់គុណសម្បត្តិដល់គណបក្សដែលទទួលបាន សំឡេងឆ្នោតច្រើនជាងគេនៅក្នុងមណ្ឌលណាមួយ។…