មក​ដល់​ម៉ោង ១កន្លះ រសៀល​ហើយ កិច្ចប្រជុំ​កំពូល រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ចប់​ទេ​

ភ្នំពេញ: កិច្ចប្រជុំ​កំពូល រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិនៅវិមានរដ្ឋសភា ដែល​បាន​ចាប់ផ្តើម​ កាលពី​ម៉ោង ៩​ព្រឹក នោះ​មកដល់​ម៉ោង ១ កន្លះរសៀល ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ទៅហើយ នៅ មិនទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ កិច្ចប្រជុំ​នោះ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​គណបក្ស​នយោបាយ​ទាំងពីរ នៅក្រោយ​ការបោះឆ្នោត​។ ​ សម្តេច ហ៊ុន សែន ដឹកនាំ​ក្រុម​ចរចា ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សម រង្ស៊ី ដឹកនាំ​ខាង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​។ សមាសភាព​នៃ​ក្រុម​ចរចា មាន​ចំនួន ៧ រូប​ម្ខាង​។​…

មុនីរាជ
http://cen.com.kh/localnews/show_detail/19?token=YTU3OGEyZD