មន្ត្រីសង្គមស៊ីវិលបារម្ភពីគម្លាតនៃធនធានថវិកាចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោត
មន្ត្រីសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា បានលើកឡើងនូវចំណាប់អារម្មណ៍ទាក់ទងទៅនឹងថវិកាចំណាយរបស់គណបក្ស និមួយៗសម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយបារម្ភអំពីគម្លាតនៃធនធានថវិកាចំណាយរវាងគណបក្សកាន់អំណាច និងគណបក្សផ្សេងៗទៀតដែលឈរឈ្មោះក្នុងការបោះឆ្នោតជាតិនៅកម្ពុជា ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោតបានព្រួយបារម្ភថា ការមិនមានច្បាប់គ្រប់គ្រងការចំណាយនៅពេលឃោសនា នឹងធ្វើឲ្យដំណើរការឃោសនាមិនស្មើភាពនោះទេ ដោយសារតែគណបក្សកាន់អំណាចមានធនធានលើសលប់ពេកនៅមុនពេលនិង អំឡុងពេលឃោសនា។…
http://www.radioaustralia.net.au/khmer/radio/onairhighlights/1144652