មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​​​ពី​គម្លាត​នៃ​ធនធាន​ថវិកាចំណាយ​លើ​យុទ្ធ​នាការ​​​​ឃោសនា​​បោះ​ឆ្នោត

មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​​កម្ពុជា បាន​លើក​ឡើង​​នូវ​ចំណាប់​អារម្មណ៍​ទាក់​ទង​ទៅ​នឹង​ថវិកា​ចំណាយ​របស់​គណបក្ស​ និមួយៗ​សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​​​ឃោសនា​បោះ​ឆ្នោត ​​​ដោយ​​បារម្ភ​អំពី​គម្លាត​នៃ​ធនធាន​ថវិកាចំណាយ​​រវាង​​គណបក្ស​កាន់​អំណាច និង​​គណបក្ស​ផ្សេងៗ​ទៀត​ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិនៅ​កម្ពុជា​ ​ថ្ងៃ​អាទិត្យ​ ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរ​ការបោះ​ឆ្នោត​បាន​ព្រួយ​បារម្ភ​ថា ការមិន​មាន​ច្បាប់​គ្រប់​គ្រង​ការចំណាយ​នៅ​ពេល​ឃោសនា នឹង​ធ្វើ​ឲ្យ​ដំណើរ​ការឃោសនា​មិនស្មើភាព​នោះ​ទេ ដោយ​សារ​​តែ​គណបក្ស​​កាន់​អំណាច​មាន​ធនធាន​លើស​លប់​​ពេក​​នៅ​មុន​ពេល​និង​ អំឡុង​​​ពេល​​ឃោសនា។…

http://www.radioaustralia.net.au/khmer/radio/onairhighlights/1144652