រដ្ឋាភិបាល​បដិសេធចំពោះការ​អះអាង​ថា​​ នគរបាល​និង​យោធា​បំភិត​បំភ័យដល់​​​​អ្នក​បោះ​ឆ្នោត

កាលពី​ម្សិល​មិញ រដ្ឋាភិ​បាល​បាន​បដិ​សេធ​​​ការ​ចោ​ទ​ប្រកាន់​ដែល​បាន​ លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Human Right Watch) កាលពី​ថ្ងៃ​ច័ន្ទ​ដែល​បាន​ចោទ​ប្រកាន់​នគរ​បាល​និង​យោធា​ជាន់​ ខ្ពស់​ថា បាន​ធ្វើ​ការ​បំភិត​បំភ័យ​ដល់​បរិយា​កាស​សម្រាប់​អ្នក​បោះ​ឆ្នោត​ដោយ​ធ្វើ​ យុទ្ធនាការ​ឃោស​នា​ឲ្យ​គណបក្ស​ប្រជា​ជន​​កំពុង​កាន់​អំណាច។ សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បានបញ្ចេញ​ ឈ្មោះ​លោក ប៉ុល សារឿន អគ្គ​មេបញ្ជា​ការ​កង​យោធ​ពល​ខេមរភូមិន្ទ និង​លោក ហ៊ីង​ ប៊ុន​ហៀង អគ្គ​មេ​​​បញ្ជាការ​រង​ លោក​​​  គន់  គីម នាយសេនាធិ ការ​​ ចម្រុះ និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​​​លោក​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​យុទ្ធនា​​ការ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​​កាល​ពី​ ឧសភា និង​ខែ​មិថុនា។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍​ថា មិន​មាន​អ្វី​ទាស់​ខុសចំពោះ​ឥរិយា​បថ​របស់​ពួកគេ​ទេ ពីព្រោះ​មន្ត្រី​​ទាំង​នេះ​មិន​តំណាង​ឲ្យ​ស្ថាប័ន​រដ្ឋ​ទេ ពេល​​ពួកគេ​បាន​ ធ្វើ​យុទ្ធ​នាការ​ និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​ស៊ីវិល​នោះ។ លោក ផៃ​ ស៊ីផាន បាន​មាន​ប្រសា​សន៍ថា  “ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល ហើយ​ប្រឆាំង​នឹង​ ប្រទេស​កម្ពុជា។ ​វា​​លម្អៀង​ណាស់​ ហើយ​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ពួក​យើង​គឺ​មិន​ ត្រឹម​ត្រូវ​ឡើយ​។ អ្នក​គួរ​យល់​ថា ពួកគេ​មិន​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ធ្វើ​យុទ្ធនាការ​ឡើយ។  ពួកគេ​ចូល​រួម​ក្នុង​​​សិទ្ធិ​ជា​លក្ខណៈ​​ផ្ទាល់​ខ្លួន​ ដោយ​សុំ​ច្បាប់​ ឈប់សម្រាក​ពី​ការ​ងារ…។ ពួកគេ​មិន​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ និង​ ប្រើប្រាស់​ឋានៈ​ដើម្បី​កៀង​គរ​រក​សំឡេង​ឆ្នោត​ពី​ប្រជា​ពល​រដ្ឋ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា“ ពួកគេ​គឺ​ជា​អ្នក​ដែល​ប្រយុទ្ធ​ក្នុង​ សមរភូមិ​ប្រឆាំង​នឹង​របប​ ប៉ុល ពត ហើយ​ពួកគេ​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ ប៉ុល​​ពត”។…

Lauren Crothers and Phorn Bopha
http://www.cambodiadailykhmer.com/latest/3231/