សមត្ថកិច្ចនិងគណបក្សប្រឆាំងហាត់សមធ្វើនិងទប់ស្កាត់បាតុកម្មព្រមគ្នា
ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចនគរបាលប្រឆាំងកុបកម្មប្រមាណ២ពាន់នាក់ ហាត់សមពីរបៀបគ្រប់គ្រងក្រុមកុបកម្មនិងសាកល្បងកា របាញ់ទឹកទប់ស្កាត់កុបករនៅកោះពេជ្រ នៅឯសួនប្រជាធិបតេយ្យ ឯណោះវិញ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងជាង ៧០០ នាក់ជាក្រុមសមាធិ បានប្រមូលផ្តុំគ្នាធ្វើការហាត់សមត្រៀមធ្វើមហាបាតុកម្មនៅ ថ្ងៃសៅរ៍ខាងមុខនេះដូចគ្នា។
ដោយឈរជាជួរៗ ដែលមួយជួរមានមនុស្សប្រហែល១០០ នាក់ ពាក់កណ្តាលនៃក្រុមនេះត្រូវបានស្នើឲ្យដើរតួជាកងកម្លាំង សន្តិសុខ ចំណែកឯអ្នកដទៃទៀត គឺជាបាតុករសន្តិវិធីរបស់គណបក្សសង្គ្រោះជាតិ។
ក្នុង ឆាកប្រឈមដាក់គ្នាដំបូង ដែលក្រុមបាតុករបានទៅរុញរនាំងរបស់សមត្ថកិច្ច ត្រូវបានចាត់ទុកថា ជាអាកប្បកិរិយាអរិភាពពេក ដោយអ្នកដឹកនាំហ្វឹកហាត់មន្ត្រីគណបក្សនោះ។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងតាមឧបករណ៍បំពងសំឡេងថា៖ «យើងយល់ថា អាកប្បកិរិយារបស់បាតុករយើងមានលក្ខណអរិភាព។ យើងត្រូវដឹង អំពីរបៀបធ្វើឲ្យអារម្មណ៍ស្ងប់ ហើយកុំរុញនគរបាលប្រឆាំងកុបកម្ម»។
លោកថា គោលបំណងរបស់យើង គឺរៀបចំបាតុកម្មសន្តិវិធី ដូច្នេះ យើងត្រូវតែអត់ធ្មត់ ហើយបង្កើតកិច្ចសន្ទនាថែមទៀតជាមួយនឹងនគរបាល។…
http://www.postkhmer.com/index.php/national/1-national-news/103281-2013-09-02-03-56-14