អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្តេជ្ញា​មិន​ទទួល​យក​ការ​សម្រុះសម្រួល​ណាមួយ​

ខណៈ​​​គណបក្ស​សង្គ្រោះ​ជាតិ និងគណ​​​បក្ស​​​​ប្រជា​ជន​កម្ពុជា បានចរចា​​ ​គ្នា​​​​​​អស់​​​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​​​​បំណង​​​​​បញ្ចប់​ភាព​ជាប់​គាំង ​ជុំវិញ​ជម្លោះនៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដានោះ អ្នក​គាំ​ទ្រ​ បក្ស​​ប្រឆាំង​​នៅ​រាជធានី​ភ្នំ​ពេញ​ កាលពី​ម្សិល​​​​មិញ​ បាន​បញ្ជាក់​​​​ថា  ពួក​គេ​មិន​អាច​ទទួល​យក​អ្វី​ក្រៅ​​ពី​ឲ្យ​គណបក្ស​ប្រ​ ជា​ជន​កម្ពុជាកំពុង​កាន់​អំណាច​យល់ព្រមធ្វើ​តាម​ការ​ទាម​ទារ​របស់​គណ​​​បក្ស ​សង្គ្រោះ​ជាតិ​ទាំង​ស្រុង​ឡើយ​។ រដ្ឋ​សភា​ជាតិ​នឹង​​​​​​​​កោះ​​​ប្រជុំ​​​​ដោយ​​ព្រះ​មហា​ក្សត្រ​  នរោត្ដម សីហមុនី​ នៅ​​​ថ្ងៃ​ច័ន្ទ​ ហើយ​មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង លោក  សម​ ​រង្ស៊ី និង លោក កឹម សុខា បាន​ប្រាប់​ប្រជា​​ពលរដ្ឋ​​​នៅ​​​​ថ្ងៃ​​​ បញ្ចប់​​​នៃ​​​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​ នៅ​​ទីលាន​ប្រជាធិបតេយ្យ ​កាល​ពី​ថ្ងៃ​អង្គារ​​​ថា ខ្លួន​​​នឹង​​​​​ធ្វើ​បាតុកម្ម​បន្ត​ទៀត  ​ ប្រ​សិន​​បើ​​​​មិន​​​​បាន​​​​​​​ទទួល​​​​ការ​​​សន្យា​​​ចូលរួម​​​ក្នុង​ កិច្ច​​​ចរចា​​​​បន្ត​​ទៀត​ទេ​នោះ​។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ គណបក្ស​សង្គ្រោះ​ជាតិ ក៏​​​បាន​​​​មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​អង្គារ​​​​ផង​ ដែរ​ថា ​គណបក្ស​សង្គ្រោះ​ជាតិមាន​ពេល “​ប្រាំ​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្រេច​ ” ​​ថា ​តើ​ត្រូវ​ធ្វើ​​តាម​ការ​គំរាម​ធ្វើ​ពហិការ​​​​​​​មិន​ចូល​រួម​បើក​​ ​សម័យ​ប្រ​ជុំសភា​លើក​ដំបូង​​​​ឬ​​​សម្រេច​​​កិច្ច​ព្រម​ព្រៀង​​​​ជា​មួយ​ បក្ស​ប្រ​ជា​ជន​កម្ពុជា ហើយ​​​​​ចូល​រួម​ប្រ​ជុំ។ …

Phorn Bopha and Alex Willemyns
http://www.cambodiadailykhmer.com/news/5580/