អ្នក​ភូមិ​ក្នុង​ខេត្ត​ព្រៃ​វែង​​ ​​ងាក​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិវិញ​​

ស្រុក​​ពារាំង​ និង​ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្ត​ព្រៃវែង​-​មុខ​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៅ​គណ​​បក្ស​កាន់​អំណាច​មាន ​​ច្រើន​នៅ​​តាម​ផ្លូវ​​​ ទាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រៃ​វែង​។ ស្ទើរ​តែ​មួយ​គីឡូម៉ែត្រ​មួយៗ​ គេ​ឃើញ​មាន​​ស្លាក​សញ្ញា​ដែល​មាន​រូប​លោក ​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​ ហេង សំរិន ប្រធាន​​​រដ្ឋ​សភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​​ កំពុង​សម្លឹង​មើល​អ្នក​ធ្វើដំណើរ​។ ខេត្ត​ព្រៃវែង​​​ជា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ដែល​គ្រប​ដណ្ដប់​ទៅ​ ដោយ​វាល​ស្រែ​ គឺ​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​របស់​គណបក្ស​កាន់​អំណាច​ជា​យូរ​មក​ហើយ ដោយ​មាន​ មេ​ដឹក​នាំ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​សុទ្ធ​តែ​បាន​ចេញ​មក​ពី ​ខេត្ត​នេះ​។ ប៉ុន្តែ​ ឥឡូវ​នេះ​ នៅ​ពេល​ចូល​ទៅ​កាន់​ខេត្ត​ព្រៃ​វែង​តាម​ផ្លូវ​ជាតិ​លេខ​ ៨ ដែល​ទើប​​ក្រាល​​​កៅស៊ូ​ថ្មី​ និង​មាន​ដាក់​​រូប​ថត​​មេដឹក​នាំ​​គណបក្ស​ ប្រជា​ជន​កម្ពុជា​​ទាំង​បី​រូប​នោះ​ មាន​មុខ​​​​​​​​​ថ្មី​ពីរ​នាក់​​ដែល​គេ ​មិន​សូវ​ស្គាល់​​នៅ​​លើ​ស្លាក​សញ្ញា​តាម​ចិញ្ចើម​ផ្លូវ​​។… លទ្ធផល​នៃការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​មុន​​បង្ហាញ​ថា គណបក្ស​ ប្រជា​ជន​កម្ពុជា​បាន​បាត់​បង់​តំណែង​​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១២​ទៅ​លើ​ គណបក្ស​ សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពី​ ឆ្នាំ​មុន ដែល​នេះ​ជា​ចំនួន​​បាត់​បង់​តំណែង​មេឃុំ-ចៅ​សង្កាត់​ច្រើន​បំផុត​ ​នៅ​ក្នុង​ខេត្ត​តែ​មួយ​​នៅ​ទូទាំង​ប្រទេស​។… ដោយ​​​មាន​អ្នក​ភូមិ​ជាង​​​៨០​​ភាគរយ​​​​នៅ​ក្នុង​ភូមិ​រាប​​​ពឹង​​​ផ្អែក​​ ​ទៅ​​​លើ​​​ការ​​​ធ្វើ​​​ស្រែ​​​ ​​​គ្រាន់​តែ​ល្មម​ហូបនោះ ការ​​​សន្យា​​​ របស់​​​គណបក្ស​​​សម រង្ស៊ី មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​កាល ​​​ពី​​​ឆ្នាំ​​​មុន​​​ ដើម្បី​បញ្ចុះ​​​តម្លៃ​​​ប្រេង​​​ និង​​​ផ្ដល់​​​ ប្រាក់​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​សម្រាប់​​​មនុស្ស​​​ចាស់​​​ជរា ​​​​​​​​​ចូល​​​និវត្ត​​​នោះគួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ហើយ​​​​​ការ​​​សន្យា​​​នេះ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​លទ្ធផល​​​នៅ​​​ ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​គណ​បក្ស​​​ សម​ ​​រង្ស៊ី​ បាន​​​ទទួល​​​ សំឡេង​​​គាំទ្រ​​​៥៥​​​ភាគរយ​​​​​​។… ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ឃុំ​ព្រៃ​ដើម​ថ្នឹង​ គឺ​មាន​​តិច​តួច​ណាស់​ ដោយ​ឈ្នះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រឹម​តែ​២២​សម្លេង​​​ប៉ុណ្ណោះ​។ ​នេះ​បង្ក​ឲ្យ​មាន​សង្គ្រាម​​ទឹក​ដី ដោយ​មាន​ផ្ទះ​ជាច្រើន​បាន​បិទ​ស្លាក​ ពណ៌​លឿង​ខៀវ​យ៉ាង​ច្បាស់​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា។…  

Khuon Narim និងDene-Hern Chen
http://www.cambodiadailykhmer.com/news/1083/