អ្នក​​​គាំ​​​ទ្រ​​គ​ណបក្ស​សង្គ្រោះ​ជាតិ​​​​​​រក្សា​​​ភាព​​​អត់​ធ្មត់​រង់​ចាំ​បទ​បញ្ជា​ថ្មី​​

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​​​​ឲ្យ​​​ដឹង​​​កាល​ពី​ម្សិលមិញ​ថា ខ្លួន​​​បាន​​​​ត្រៀម​​​រួច​​​ជាស្រេច​​​ក្នុងការ​​​​ប្រមូល​ផ្ដុំ​គ្នា​នៅ​ តាម​ដង​​​ផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​​​នៃ​​​​ការ​បោះ​ ឆ្នោត​ ឲ្យ​​​តែ​​​​​​​មាន​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​​​​បក្ស​​​​របស់​​​ខ្លួន​​​ ។ គិត​​​ចាប់​តាំង​ពី​​​ថ្ងៃ​​​បោះឆ្នោត​​​​​​ និង​ការ​អះអាង​​​​ស្ទើរតែ​​​ភ្លាម​ៗ​​អំពី​​​ជ័យ​​​ជន្នះ​របស់​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​រក្សា​ភាព​ស្ងាត់ស្ងៀម​​​ និង​​​ស្ទើរតែ​​​មិន​​​ចេញ​​​មុខ​​​​​​ទាល់តែ​​​សោះ​​​ ​​​ដែល​​​ទិដ្ឋភាព​​​បែបនេះ​​​គឺ​​​ខុសគ្នា​​​ឆ្ងាយណាស់​​​ពី​​​ទិដ្ឋភាព​​​ ​​អំឡុង​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​ផ្លូវ​ការ ​​​ពេល​​​មាន​​​ការ​ដង្ហែក្បួន​​​​​​​​អំពាវ​នាវ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ ​​ “ប្ដូរ​” ​​​តាមដង​ផ្លូវ​​​នានា​​​​ក្នុង​រាជ​ធានី​និងតាម​​​​តំបន់​ជន​បទ​ដាច់​ ស្រយាល​​​​​ ដោយ​​​មាន​​​ការ​​​ចូល  រួម​​​ពី​​​មនុស្ស​រាប់​​ម៉ឺន​នាក់​តាមរយៈ​​​​​​ទោចក្រ​​​យានយន្ត​​​​​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​លើក​ឡើង​ថា ខ្លួន​កំពុង​​​ជាប់​រវល់​វាយ​តម្លៃ​​​ពី​​​​វិសាល​ភាព​នៃ​ភាព​មិន​ប្រក្រតី​ នៅ​​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​​​​​ឆ្នោត​ ហើយ​បាន​​​អំពាវនាវ​​​ឲ្យ​​​អ្នក​គាំទ្រ​របស់​ខ្លួន​រក្សា​​​ភាព​​​អត់​ ធ្មត់​។ យុវជន​​​​ គង់ ម៉ាស់ អាយុ​២៨​ឆ្នាំ​ ដែល​មាន​​​តួនាទី​​​ជា​​​អ្នក​​​​បញ្ជូន​សារ​របស់​គណបក្ស​ប្រឆាំង ​​​​ទៅ​​​​សាធារណ ជន​តាម​​ហ្វេសប៊ុក​ដែល​​​ជាមធ្យោបាយ​​​​​​ទាក់ទង​​​គ្នា​​​ក្នុង​​​ចំណោម​​​ សកម្មជន​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​​​​ថា “មេ​ខ្ញុំ​បាន​​​ប្រាប់​ខ្ញុំ​​កុំឲ្យ​ធ្វើ​អ្វី​ដែល​មិន​សម​គួរ​។​​​ យើង​កំពុង​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ព្រោះ​ពួក​គេ​កំពុង​​ចរចា​​​គ្នា​​​​។ យើង​មិន​ខ្លាច​ទេ​។ នេះ​មិន​ទាន់​​​​ទុក​​​ថា​​​ ជា​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ​”។ ប៉ុន្តែ​​​ គង់ ម៉ាស់ បាន​បញ្ជាក់​​​ថា មិនមែន​​​​​​​​គ្រប់​​​គ្នា​ដែលបាន​​​​ចូល​រួម​ក្នុង​​យុទ្ធនាការ​​ឃោសនា​​​ ​​របស់​គណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត ​សុទ្ធតែ​​​មាន​​​ភាព​អត់​ធ្មត់​ នោះ​​​ទេ​។យុវជន​​​រួបនេះ​​​បាន​​​និយាយ​​​​ថា “យើង​បាន​ទទួល​ទូរស័ព្ទ​ពី​ប្រជា​ពល​រដ្ឋ​នៅ​តាម​​​បណ្តា​​​​​​​ខេត្ត​ដែល​ និយាយ​ថា ពួក​គាត់​​​​ត្រៀម​ខ្លួន​​​​​​ធ្វើ​ការ​តវ៉ា​​​រួចហើយ ប្រសិន​បើ​លោក​ ហ៊ុន សែន មិន​ទទួល​ស្គាល់​ថា ខ្លួន​​​​ចាញ់​​ទេ​​​នោះ​​​​​​​”។ ខណៈ​គណបក្ស​​​ប្រជា​ជន​កម្ពុជា​បាន​អះអាង​​ភ្លាមៗ​ពី​ជ័យ​ជម្នះ​នោះ​​​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​​ឆ្លើយតប​​​​ថា ខ្លួន​ក៏​​ឈ្នះ​ដែរ​​ដោយ​ទទួល​បាន​៦៣​អាសនៈ​នៅ​​សភា​ មិន​មែន​៥៥​អាសនៈ​ដូច​ដែល​គណបក្ស​ប្រជា​ជន​​​​បាន​​​អះអាង​​ឡើយ​​​។…

http://www.cambodiadailykhmer.com/latest/3664/