កម្មករនៅ កាណាឌីយ៉ា ៨០ ភាគរយត្រឡប់ទៅស្រុក
កម្មករកាត់ដេរប្រមាណជា ៨០ ភាគរយដែលរស់នៅម្តុំផ្លូវ វេងស្រេង និងសួនឧស្សាហកម្មកាណាឌីយ៉ាក្នុងទីក្រុងភ្នំពេញ ខណ្ឌ មានជ័យ បានចាកចេញពីផ្ទះជួលរបស់ពួកគេទៅកាន់ស្រុកកំណើតទាំងតក់ក្រហល់កាលពីព្រលឹមថ្ងៃសុក្រ ទី៣ ខែ មករា ដោយសារបារម្ភពីសុវត្ថិភាព។ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាបានឲ្យដឹងថា តាមលោកសង្កេតឃើញគឺកម្មករដែលចាកចេញទៅស្រុកកំណើតគឺមានតែកម្មករនៅតាមផ្លូវ វេងស្រេង និងសួន កាណាឌីយ៉ា ដោយសារតែមានហេតុការណ៍ហិង្សាកើតមានឡើង។ លោកបានថ្លែងថា៖ «មានកម្មករប្រមាណជា ៨០ ភាគរយបានចេញទៅស្រុកកំណើតរបស់ពួកគេ ដោយសារមានហិង្សាកើតឡើង តែកម្មករនៅតាមតំបន់ផ្សេងមិនបានចាកចេញទៅណាទេ។ តាមដែលខ្ញុំដឹង តាមរោងចក្រដែលនៅក្នុងសួន កាណាឌីយ៉ា ប្រមាណជាជាង ៤០ រោងចក្រនឹង បើកដំណើរការវិញនៅថ្ងៃ ទី៨»។ …
មុំ គន្ធា
http://postkhmer.com/index.php/national/1-national-news/108809-2014-01-06-03-33-45