គ្រួសារដែលមានវិវាទដីធ្លីជាមួយអភិបាលខេត្តប៉ៃលិនដាក់ពាក្យបណ្តឹងទៅអង្គការអាដហុក
អ្នកសម្របសម្រួលអង្គការក្រៅរដ្ឋាភិបាលប្រចាំខេត្តប៉ៃលិនម្នាក់បាននិយាយថា អ្នកភូមិ១៩គ្រួសារនៅក្នុងខេត្តប៉ៃលិនដែលត្រូវបាននគរបាលនិងកងរាជអាវុធហត្ថប្រាប់ឲ្យចាកចេញពីដីរបស់ខ្លួនកាលពីថ្ងៃសៅរ៍នោះ បានដាក់ពាក្យបណ្តឹងទៅអង្គការអាដហុកកាលពីម្សិលមិញ។ ក្រុមអាជ្ញាធរបានប្រាប់គ្រួសារទាំងនោះឲ្យចាកចេញកាលពីថ្ងៃសៅរ៍ពីដីទំហំ៩៥ហិកតាដែលពួកគាត់បានធ្វើស្រែចម្ការចាប់តាំងពីឆ្នាំ១៩៩៩មក ដោយអះអាងថា ដីដែលអ្នកភូមិកំពុងធ្វើស្រែចម្ការនេះ តាមពិតជាដីរបស់រដ្ឋ។ កាលពីថ្ងៃអាទិត្យ លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន បានលើកឡើងពីដីនោះថា “ជាដីរបស់ខ្ញុំ” មុនពេលនិយាយកែតម្រូវថា ដីនេះមួយផ្នែកជាដីរបស់រដ្ឋ និងមួយផ្នែកទៀតជារបស់ក្រុមហ៊ុន។ លោកស្រី ប្រាក់ សុភិម៉ា អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តប៉ៃលិនបានមានប្រសាស ន៍ថា អ្នកភូមិចំនួន១៩ គ្រួសារបានដាក់ពាក្យបណ្តឹងនៅការិយាល័យរបស់គាត់ ដើម្បីសុំជួយកំុឲ្យ មានការបណ្តេញចេញ។ លោកស្រីបានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងតែជួយដើមបណ្តឹងរៀបចំពាក្យបណ្តឹងសម្រាប់គ្រួសារដែលរងផលប៉ះពាល់ ហើយយើងបានណែនាំឲ្យពួកគាត់បញ្ជូនឯកសារនេះទៅមន្ទីររៀបចំដែនដីខេត្ត និងសាលាខេត្ត”។ …