គោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមិនទាន់បានបំពេញ
រយៈពេល ២៤ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ដើម្បីបញ្ចប់សង្គ្រាមសុីវិលនៅប្រទេសកម្ពុជា អ្នកសង្កេតនយោបាយ ឲ្យដឹងថា គោលការណ៍សំខាន់ៗមួយចំនួននៃកិច្ចព្រមព្រៀងនេះ មិនទាន់បានបំពេញនៅឡើយ ជាពិសេសវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា គណបក្ស សង្គ្រោះជាតិ បាននិយាយថា អស់រយៈពេលរាប់ទសវត្សរ៍បន្ទាប់ពីកិច្ចព្រមព្រៀង ប្រទេសកម្ពុជានៅតែខ្វះស្ថាប័នបម្រើប្រជាពលរដ្ឋ។…