ភ្នំពេញប៉ុស្តិ៍

តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​សំខាន់ៗ​កើន​ឡើង​ច្រើន​

តម្លៃ​ដី​តំបន់​លំនៅឋាន​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឆមាស ទី១ ឆ្នាំ​២០១៤ នេះ​បាន​កើន​ឡើង​ចំនួន ១៣,៧ ភាគរយ ខណៈ​ដី​សម្រាប់​អភិវឌ្ឍ​អគារ​ការិយាល័យ​ល្អៗ បាន​កើន​ឡើង​ចំនួន ៧,៦ ភាគ​រយ។ នេះ​បើ​យោង​តាម​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​ដីធ្លី​នៅ​ក្នុង​តំបន់​អាស៊ី របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ Knight Frank។ លោក Ross Wheble ប្រធាន​ក្រុម​ហ៊ុន Knight Frank ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង ...

ស៊ុំ ម៉ាណេត
http://bit.ly/WECYRx

ក្រសួង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ប្រើ​បុគ្គលិក​បរទេស​មិន​លើស​ពី ១០%

ក្រសួង​ការងារ បាន​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន សហគ្រាស ឬ​គ្រឹះស្ថាន​នានា​ត្រូវ​ជ្រើស​រើស​និយោជិត ជា​ជន​ជាតិ​បរទេស​មិន​ឲ្យ​លើស​ពី ១០ ភាគ​រយ​នៃ​ចំនួន​កម្មករ​និយោជិត​ជា​ជនជាតិ​ខ្មែរ​សរុប​នោះ​ទេ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​តម្លៃ​ហត្ថ​ពលកម្ម​ជនជាតិ​ខ្មែរ​ជា​អាទិភាព។ ...

សែន ដាវីត
http://bit.ly/1u5ZeRf

កម្ពុជា​ធ្លាក់​ចុះ​ខាង​ភាព​ប្រកួត​ប្រជែង​ខ្លាំង​បំផុត

កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​អន់​បំផុត​លើ​ភាព​ប្រកួត​ប្រជែង​នៅ​លើ​ពិភពលោក​ខណៈ​ការ​សិក្សា​បង្ហាញ​ថា អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ជាង​គេ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ប្រទេស​នេះ។ នេះ​បើ​តាម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់ ឆ្នាំ​២០១៤-២០១៥។ របាយ​ការណ៍​របស់​វេទិកា ...

ហ៊ គឹមសាយ
http://bit.ly/1t7Iruu

កម្ពុជា​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អ្នក​ផឹក​ស្រា​កំណត់​ចាប់​ពី​អាយុ ២១​ឆ្នាំ​​​​​ឡើង

សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​ផឹក​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​នឹង​កំណត់​អាយុ​ផឹក​គ្រឿង​ស្រវឹង​ចាប់​ពី​អាយុ ២១ ឆ្នាំ​ឡើង​ទៅ។ នេះ​បើ​សិន​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។ បើ​យោង​តាម​មន្រ្តី​ដែល​ចូល​រួម​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់ ...

Joe Freeman
http://bit.ly/1xjKUIV

កម្ពុជា​បរាជ័យ​ផ្គត់​ផ្គង់​អង្ករ​ដល់​ហ្វីលីពីន

កម្ពុជា នឹង​ចូល​រួម​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ដើម្បី​ផ្គត់​ផ្គង់​អង្ករ​ទៅ​កាន់ ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​អាជ្ញាធរ​ស្បៀង​ជាតិ​របស់​ប្រទេស​ហ្វីលីពីន (NFA) ច្រាន​ចោល​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ចុង ខែ​សីហា ខណៈ​តម្លៃ​អង្ករ​ដែល​ចូល​រួម​ដេញ ...

ចាន់ មុយហុង
http://bit.ly/WmoJRm

ពលរដ្ឋ​មិន​ព្រម​តាម​អាជ្ញាធរ​ក្នុង​ការ​ដោះ​ដូរ​ដី​សង់​ព្រលាន​នៅ​ព្រះវិហារ

 អាជ្ញាធរ ខេត្ត​ព្រះវិហារ និង​មន្រ្តី​រដ្ឋាភិបាល​បាន​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ លើ​ផល​ប៉ះ​ពាល់​ដី​ព្រលាន​យន្ត​ហោះ​ជាមួយ​នឹង​អ្នក​ភូមិ ៧៨ គ្រួសារ នៅ ភូមិ​ហ្មសែត សង្កាត់​ប៉ាល​ហាល ក្រុង-ខេត្ត​ព្រះវិហារ តែ​ប្រជា​ពលរដ្ឋ​នៅ​តែ​មិន​ព្រម​ទទួល​យក​និង​ចាក​ចេញ​ទេ។ ...

សែន ដាវីត
http://bit.ly/1unpZ2X

ហ៊ុន សែន៖ ឯកជន​ជា​អ្នក​សូក​មន្ត្រី

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិល​មិញ​បាន​ការពារ​កេរ្តិ៍​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ពី​ការ​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​បាន​លើក​ឡើង​ថា វិស័យ​ឯកជន​ជា​អ្នក​សូក​ប៉ាន់​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ដើម្បី​ទទួល​បាន​សារ​ប្រយោជន៍​ដល់​ពាណិជ្ជកម្ម​របស់ ...

ចាន់ មុយហុង
http://bit.ly/1w9oXYB

កម្មករ​ជិត ៤ ពាន់​នាក់​នៅ​រោងចក្រ​ពីរ​បន្ត​ធ្វើ​កូដកម្ម

ខណៈ​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​កម្មករ​ជិត ៤ ពាន់​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ពីរ​ក្នុង ខេត្ត​កំពង់ចាម និង កំពង់ស្ពឺ កាល​ពី​ម្សិល​មិញ បាន​បន្ត​ធ្វើ​កូដកម្ម​ដោយ​មាន​ការ​ចាក់​ធុង​បាស់​នៅ​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះ​ស្រាយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន និង​ទាមទារ ...

ប៉ិច សុធារី
http://bit.ly/Z7G8if

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្តើម​ហោះ​លើ​ផ្លូវ​អាកាស​កម្ពុជា

ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម ពីរ​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាប់​ផ្ដើម​ហោះ​ហើរ​សាក​ល្បង​លើ​ដែន​អាកាស​កម្ពុជា ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​សំខាន់ៗ​ពីរ​របស់​វៀតណាម គឺ ទីក្រុង​ហាណូយ និង ទីក្រុង​ហូជីមិញ។ ...

Eddie Morton
http://bit.ly/1CrY06V

តុលាការ​ព្រម​ពន្យារ​ពេល​ការ​ចូល​បំភ្លឺ​របស់ មាជ សុវណ្ណារ៉ា

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​បាន​យល់​ព្រម​ពន្យារ​ពេល​ការ​ចូល​បំភ្លឺ​របស់​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា។ ...

មាស សុខជា
http://bit.ly/1rbfnUt

ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​មក​តវ៉ា​មុខ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​ថ្មី

ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៥០​នាក់ បាន​មក​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់ ADB ដើម្បី​ទាម​ទារ​ឲ្យ​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត ទាក់​ទង​នឹង​ការ​ទុក​ដី​ចំណី​ផ្លូវ​ដែក​នៅ​តំបន់​ទី​ប្រជុំជន​ក្នុង​រាជធានី។ ...

ឃុត សុភចរិយា
http://bit.ly/1rKiSDP

ជនជាតិ​វៀតណាម ៦ នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ

ជនជាតិ​វៀតណាម ៦​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ បន្ទាប់​ពី​អាជ្ញាធរ ខេត្ត​រតនគិរី បាន​ធ្វើ​ជំរឿន​ទៅ​លើ​ជន​បរទេស​ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​ទាំង​នោះ បាន​លួច​ឆ្លង​ដែន​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់។ នគរបាល​អន្តោ​ប្រវេស៍ ខេត្ត​រតនគិរី និង​ស្ថាប័ន​ពាក់​ព័ន្ធ ...

ផាក់ ស៊ាងលី
http://bit.ly/1qkWnCI

ក្រសួង​មហាផ្ទៃ​យក​អគារ​ថ្មី​របស់​ក្រសួង​បរិស្ថាន​ដែល​បោះ​បង់​ចោល

ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ដូរ​យក​ទីតាំង​ស្នាក់ការ​ថ្មី របស់​ក្រសួង​បរិស្ថាន ដែល​មាន​តម្លៃ ១ លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើ​ជា​ទីតាំង អគ្គ​នាយកដ្ឋាន​ពីរ​ដែល​ទើប​បង្កើត​ថ្មី។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1rKdH6Y

រថយន្ត​ក្រុង ១៩ គ្រឿង​ត្រូវ​ដាក់​ដំណើរការ

សាលា​រាជធានី​កាល​ពី​ម្សិល​មិញ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​ខ្សែ ទី១ ដែល​មាន​រថយន្ត ១៩ គ្រឿង​ខណៈ​រថយន្ត​ក្រុង​ពីរ​ខ្សែ​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី ...

តាំង វីដា
http://bit.ly/1lFHZ8r

អភិបាល ខេត្ត​កោះកុង សន្យា​នឹង​ដោះស្រាយ​ពលរដ្ឋ​មាន​ជម្លោះ​ដីជា​មួយ​ក្រុម​ហ៊ុន​ចិន

អភិបាល ខេត្ត​កោះកុង លោក ប៊ុន លើត កាល​ពី​ម្សិល​មិញ​បាន​ចុះ​ទៅ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង ៣០០ នាក់​នៅ ឃុំ​តានួន ស្រុក​បុទុម​សាគរ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ចិន ញូនៀន ឌឺវើលុបមិន គ្រុប បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​គណៈ​អភិបាល​គ្រប់​ខេត្ត​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​រឿង​ជម្លោះ​ដី​ធ្លី ...

សែន ដាវីត
http://bit.ly/1sUopUn

កម្ពុជា​ចុះ​ MOU ​នាំ​ផលិតផល​កសិកម្ម​ទៅ ​រុស្ស៊ី

មន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MOU)​ស្ដីពី​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​រុស្ស៊ី​។ លោក កែន រដ្ឋា អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មិន​បាន​បង្ហាញ​ពេលវេលា​ពិតប្រាកដ​ពី​ការ​ចុះហត្ថលេខា​លើ MOU នេះ​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ប្រទេស​រុស្ស៊ី​កំពុង ...

ចាន់ មុយហុង
http://bit.ly/1pzFLbn

JICA បង្ហាញ​គម្រោង​ផ្លូវ​រថភ្លើង​សម្រាប់​រាជធានី

នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ជា​អង្គការ​ជំនួយ​បរទេស​របស់​ជប៉ុន​ បាន​បង្ហាញ​អំពី​ប្រព័ន្ធ​ផ្លូវ​ដែក​ទំនើប​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ដែល​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ ឆ្នាំ​២០២៣ ជា​ផ្នែក​មួយ​នៃ​ផែនការ​មេ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង ...

Charles Rollet
http://bit.ly/1pODacH

ស្មាត​បង្ហាញ​ពី​ដំណើរការ​ល្អ​ក្នុង​ទីផ្សារ

ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ស្មាត​បាន​ដំណើរ​ការ​យ៉ាង​ល្អ​នៅ​កម្ពុជា។ នេះ​បើ​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​មេ ម៉ាឡេស៊ី។ ...

Eddie Morton
http://bit.ly/1u7vRx6

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សន្និសីទ​ស្តី​អំពី​ស្រូវ​អង្ករ​ពិភពលោក​នៅ​ពាក់​កណ្តាល ខែ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។ សន្និសីទ​ស្តី​ពី​ស្រូវ​អង្ករ​ពិភពលោក​នេះ​គឺ​ត្រូវ ...

ចាន់ មុយហុង
http://bit.ly/1nkyPJC

TRC ព្រមាន​ដក​ហូត​លេខ​កូដ VoIP ពី​ក្រុមហ៊ុន ១៥

បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ប្រកាស​ព្រមាន​ដក​ហូត​លេខ​កូដ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​តាម​អ៊ីនធឺណិត VoIP ពី​ក្រុម​ហ៊ុន​ឯកជន ១៥ ដោយ​សារ​ខក​ខាន​មិន​បង់​កម្រៃ​ប្រើ​ប្រាស់​កាល​ពី ឆ្នាំ​២០១៣ ដោយ​ទុក​កាល​កំណត់​ត្រូវ​បង់​ចុង​ក្រោយ​ត្រឹម​ថ្ងៃ ទី​៣០ សីហា នេះ។ សេចក្តី​ជូន​ដំណឹង​របស់ TRC កាល​ពី​ថ្ងៃ ទី២២ សីហា ដោយ​មាន ...

ហ៊ គឹមសាយ
http://bit.ly/1wFIe7V

SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ

សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​បង្កើត​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ស្ថាប័ន​របស់​ខ្លួន​ដើម្បី​កែ​លម្អ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ក្នុង ប្រទេស​កម្ពុជា។ អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) កាល​ពី​ម្សិល ...

ចាន់ មុយហុង
http://bit.ly/1rBsnFq

គំរូ​ប្លង់​ថ្មី​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី នៅ​តែ​ជា​អាថ៌កំបាំង

នៅ​ចំ​ពេល​មាន​បណ្តឹង​និង​ការ​រួម​គ្នា​រវាង​ក្រុម​អ្នក​ប្រឆាំង ខាង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី បាន​ដាក់​ចេញ​នូវ​ផែនការ​រចនា​ប្លង់​ឡើង​វិញ លើ​គម្រោង​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ខណៈ​ក្រុម​សង្គម​ស៊ីវិល​ចង់​ឲ្យ​មាន​ការ​រៀបចំ​ឡើង ...

Laignee Barron
http://bit.ly/VRHhbz

ត្រី​ផ្សោត ខេត្ត​ក្រចេះ ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម

ត្រី​ផ្សោត​កម្រ​មួយ​ក្បាល​ដែល​វង្វេង​ពី ខេត្ត​ក្រចេះ មក ខេត្ត​តាកែវ ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម កាល​ពី​ម្សិល​មិញ ហើយ​ត្រូវ​រដ្ឋបាល​ជលផល​កម្ពុជា ស្នើ​សុំ​បញ្ជូន​ត្រឡប់​មក​វិញ ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​វា​ងាប់។ លោក អ៊ឹម ផាត នាយ​រង​រដ្ឋបាល​ជលផល ស្រុក​អង្គរបុរី ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ត្រី ...

សែន ដាវីត
http://bit.ly/1oqfh67

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jZ4f8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!