អនុប្រធានពន្យល់ប្រាប់សកម្មជនអំពីវប្បធម៌សន្ទនារបស់មេបក្ស
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រាប់សកម្មជនរបស់ខ្លួន កុំឲ្យមានការភាន់ច្រឡំអំពីវប្បធម៌សន្ទនា ដែលមិនមានន័យថា គណបក្សប្រឆាំងឈប់រិះគន់គណបក្សកាន់អំណាចនោះទេ ខណៈដែលអ្នកវិភាគបានចាត់ទុកការសន្ទនារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ថា ជាយុទ្ធសាស្ត្របំបែកបំបាក់ ដែលអាចនឹងធ្វើឲ្យគណបក្សប្រឆាំងមានវាសនាអាក្រក់ជាងគណបក្សហ៊្វុនស៊ិនប៉ិចទៅទៀត។ ថ្លែងទៅកាន់អ្នកគាំទ្រ និងសកម្មជនរាប់រយនាក់ នៅចំពោះមុខលោក សម រង្ស៊ី ប្រធានគណបក្ស នៅក្នុងខេត្តកំពង់ឆ្នាំង កាលម្សិលមិញ អនុប្រធានទីមួយរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ជាថ្មីថា គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ដែលកំពុងធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរដើម្បីដឹកនាំប្រទេសដោយការបោះឆ្នោតសេរី និងយុត្តិធម៌ ហើយបានជំរុញឲ្យសកម្មជនអ្នកគាំទ្រឲ្យស្គាល់ខ្លួនឯងឲ្យច្បាស់លាស់ ហើយត្រូវតែដឹងថា តើគណបក្សសង្គ្រោះជាតិជានរណា? ជាពិសេស សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ត្រូវតែស្គាល់គណបក្សប្រជាជនឲ្យបានច្បាស់ ដើម្បីយកឈ្នះគណបក្សកាន់អំណាចយូរអង្វែងមួយនេះ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ …
មាស សុខជា
http://bit.ly/1OB5w2w