ក្រុមហ៊ុន​ចិន​កំណត់​ពេល​ ១ ​ខែ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ

តំណាង​ក្រុមហ៊ុន​ចិន​ Union Development Group Co., Ltd អម​ដោយ​កម្លាំង​សន្តិសុខ​ប្រមាណជា​ ៥០ ​នាក់​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​គ្រួសារ​ និង​កំណត់​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ​កំពុង​រស់នៅ​ក្នុង​រយៈពេល​ ១ ​ខែ​ដោយ​ឥត​លក្ខខណ្ឌ​។ លោក ណៃ វិបុល អាយុ ៤០ ឆ្នាំ ដែល​រស់នៅ​ក្នុង​ភូមិ​ពាមកាយ ឃុំ​កោះស្តេច បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​ ១៩ ខែ​មេសា​នៅ​ម៉ោង​ប្រមាណ​ជាង​ ៣ ​រសៀល ខាង​ភាគី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រមាណ​ជា​ ៥០ ​នាក់​ប្រដាប់​ដោយ​ពូថៅ ញញួរ​និង​ដំបង​បាន​មក​ធ្វើការ​វាស់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ចុច​ GPS ហើយ​ពុំ​បាន​ប្រាប់​ពលរដ្ឋ​ថា​គេ​ធ្វើអី្វ​នោះ​ទេ។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1yKURjW