សេចក្តី​ប្រកាស​ព័ត៌មាន៖ ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf