សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ជំនាញ​គណនេយ្យ លក់ បដិសណ្ឋារកិច្ច គ្រប់គ្រង និង​ទីផ្សារ កំពុង​មាន​តម្រូវការ

ជំនាញ​ផ្នែក​គណនេយ្យ​ហិរញ្ញវត្ថុ លក់ បដិសណ្ឋារកិច្ច គ្រប់គ្រង និង​ទីផ្សារ​ត្រូវ​បាន​រក​ឃើញ​ថា​ ជា​ប្រភេទ​ការងារ​ដែល​មាន​តម្រូវការ​ច្រើន​គេ​ក្នុង​ចំណោម ២៩​ប្រភេទ​ការងារ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ Everjobs។​ ​របាយការណ៍​នេះ​បាន​បង្ហាញ​ថា ការងារ​ជាង ២៥០០ កន្លែង​អាច​រក​បាន​ក្នុង​ទីផ្សារ​ការងារ​សម្រាប់​អ្នក​ដែល​ស្វែងរក ...

ស៊ុំ ម៉ាណេត
http://bit.ly/2e1TCUz

ខេត្តមួយ SME មួយ

ប្រធាន​នៃ​សម្ព័ន្ធ​ SME​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ នៅ​ឆ្នាំ​ក្រោយ​នឹង​ជា​ឆ្នាំ​ជោគជ័យសម្រាប់​សហគ្រាស​ធន​តូច​ និង​មធ្យម​ (SMEs)​ ជាមួយនឹង​តំបន់​ជាក់លាក់​ដែល​នឹង​ត្រូវ​បាន​រៀបចំ​នៅ​តាម​ខេត្ត​នីមួយៗ​ ដើម្បី​លើកកម្ពស់​ដល់​ផលិតភាព​ គុណភាព​ និង​ ការ​ប្រកួតប្រជែង​នៅ​ក្នុង ...

សុខ ចាន់
http://www.khmertimeskh.com/news/30599/one-province--one-sme-zone/

ក្រុមហ៊ុន​ថៃ​ ធំ​មួយ​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា

ក្រុមហ៊ុន​សាជីវកម្ម​អមតៈដែល​ជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ឧស្សាហកម្ម​ធំ​មួយ​នៅ​ប្រទេស​ថៃគ្រោង​មក​វិនិយោគ​នៅ​កម្ពុជាតាមរយៈ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយសារ​មើល​ឃើញ​ប្រទេស​កម្ពុជា មាន​ទីតាំង​អំណោយផល​ភូមិសាស្ត្រ​នៅ​តំបន់​អាស៊ាន។​ ​ការ​ប្រកាស​គម្រោង​សិក្សា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​សាជីវកម្ម អមតៈ ធ្វើ​ឡើង ...

ជា វណ្ណៈ
http://bit.ly/2elAsgo

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ​ដើម្បី​បង្កើន​ទីផ្សារ​កម្ពុជា

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម​រយៈពេល​ ៥ ថ្ងៃ​​នៅ​ទីក្រុង​ភ្នំពេញ​​បាន​ចាប់ផ្ដើម​​កាលពី​ម្សិលមិញ​ដើម្បី​បង្កើន​​ផលិតផល​វៀតណាម​នៅ​លើ​ទីផ្សារ​កម្ពុជា​ខណៈ​ពាណិជ្ជកម្ម​ និង​ការ​​វិនិយោគ​របស់​វៀតណាម​​​នៅ​​​​កម្ពុជា​​បង្ហាញ​និន្នាការ​មិន​​ល្អ ...

ហ៊ គឹមសាយ
http://bit.ly/2dxgTDc

កម្ពុជា ចិន គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​២៨​ នៅ​សបា្តហ៍​ក្រោយ

កិច្ច​​​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរវាង​កម្ពុជានិង​ចិនចំនួន​២៨ គ្រោង​ចុះ​នៅ​សបា្តហ៍​ក្រោយ នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​លើក​ឡើង​ថា ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់ ...

ជា វណ្ណៈ
http://bit.ly/2dPbt1l

NCD ត្រូវ​បាន​ដាក់​ឲ្យ​ទិញ-លក់​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ (NBC) ​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ចេញ​ផ្សាយ​លក់​មូលបត្រ​អាច​ជួញដូរ​បាន​ (NCD) ​រវាង​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ។ ការ​ចេញ​លក់​ NCD​ នេះ​នឹង​ប្តូរ​មក​ធ្វើ​ឡើង​ប្រចាំ​សប្តាហ៍​រៀងរាល់​ថ្ងៃ​ពុធ​ដើម្បី​បើក ...

ហ៊ គឹមសាយ
http://bit.ly/2cTUsGC

ទំហំ​ទឹក​ប្រាក់​វិនិយោគ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ឆមាស​ទី​១ ឆ្នាំ​នេះ

ទំហំ​ទឹក​ប្រាក់​នៃ​ទុន​វិនិយោគ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋាភិបាលនៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ បាន​ធ្លាក់​ចុះ​ជាង​ ៤៣​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង ...

ម៉ៃ គុណមករា
http://bit.ly/2dzf44L

WB ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៦ បន្ថែម ០,១​ភាគរយ​ទៀត

ធនាគារពិភពលោក​បាន​បង្កើន​ការ​ព្យាករណ៍​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៦​នេះ​ក្នុង​រង្វង់​៧​ភាគរយ​ដោយ​កើនឡើង​បន្តិច​ក្នុង​ពី​រង្វង់​ ៦,៩​ភាគរយ​ក្នុង​ការ​ព្យាករណ៍​កាលពី​ខែមេសា​ ឆ្នាំ​នេះ​។​ ការ​បង្កើន​កំណើន​ព្យាករណ៍​បន្ថែមចំនួន​ ០,១​ភាគរយ​នេះ​គឺ​ដោយសារ​តែ​ការ​នាំ ...

សុខ ចាន់
http://bit.ly/2e3QHi3

រដ្ឋាភិបាលកំពុងពិចារណាពីការពន្យារពេលចុះបញ្ជីអាជីវកម្ម

មាន​ក្រុមហ៊ុន​តិច​ជាង​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​បាន​ចុះបញ្ជី​អាជីវកម្ម​ចំនួន​ ៤២,០០០​ បាន​ចុះបញ្ជី​ទាន់​ពេល​នៃ​កាលបរិច្ឆេទ​កំណត់​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ចុះបញ្ជី​តាម​អន​ឡាញ​ ដែល​នេះ​បាន​ជម្រុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​គិតគូរ​ពី​ការ​ពន្យារពេល​ការ​ចុះបញ្ជី​ នេះ​បើ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ ...

កង សុធា
https://www.cambodiadaily.com/business/government-considers-delay-business-registration-118856/

សហព័ន្ធ​ស្រូវ​អង្ករ​ ស្នើ​​​​បង្កើត​​ឥណទាន​​គ្រប់គ្រង​កញ្ចប់​ថវិកា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា(CRF)បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ស្នើ​បង្កើត​គណៈកម្មាធិការ​ឥណទាន​ចម្រុះ​មួយ​ដើម្បី​គ្រប់គ្រង​កញ្ចប់​ថវិកា​ពិសេស​ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​ជូន​ដល់​បណ្តា​រោង​ម៉ាស៊ីន​កិនស្រូវ​និង​អ្នក​នាំចេញ​អង្ករ​ដែល​ត្រូវ​ការ​ទុន​បង្វិល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ដើម្បី ...

សុខ ចាន់
http://bit.ly/2dDAhw9

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជំរុញ​ការ​ចូលរួម​ក្នុង​វិស័យមូលបត្រ

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​(FASMEC)​និង​គណៈកម្មការ​កម្ពុជា​ហៅ​កាត់​ថា​ (SECC)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សបា្ត​ហ៍​មុន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​លើកកម្ពស់​ការ​យល់​ដឹង​និង​ជំរុញ​ការ​ចូលរួម​របស់​សហគ្រាស​ធុន ...

សុខ ចាន់
http://bit.ly/2dFOSo0

ការជម្រុញការនាំចេញអាហារសមុទ្រ

វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។   ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/

ADB: GDP នឹងកើនដល់ ៧.១ ភាគរយនៅឆ្នាំ ២០១៧

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​បង្ហាញ​ថា​ ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ដូច​ការ​រំពឹង​ទុក​ ខណៈ​ដែល​ធនាគារ​នេះ​រំពឹង​ថា​ មានការ​កើនឡើង​តិចតួច​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ប្រមាណ​ ០.១​ ភាគរយ​ ដែល​ត្រូវ​នឹង​កំណើន​ ៧.១ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/30245/adb--gdp-to-grow-7-1--in-2017/

អ្នក​ជំនាញ​បារម្ភ​ពី​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​​ ដែល​គ្មាន​អាជ្ញាប័ណ្ណ

សមាគម​ដែល​មិន​មាន​អាជ្ញាប័ណ្ណ ​TYGi Save Death Association​ កំពុង​ផ្ដល់​សេវា​ធានា​រ៉ាប់រង​​អាយុ​ជីវិត​ដល់​​ប្រជាជន​​មាន​ប្រាក់​ចំណូល​​​ទាប​ជា​របៀប​ដែល​​ប្រតិបត្តិករ​ផ្លូវ​​ការ​បារម្ភ​ថា​វា​អាច​ប៉ះពាល់​ដល់​កេរ្ដិ៍​ឈ្មោះ​របស់​ឧស្សាហកម្ម​នេះ​ និង​ហានិភ័យ ...

ហ៊ គឹមសាយ
http://bit.ly/2cArJBK

ក្រុមហ៊ុនចិនទទួលបានការការពារពីកងទ័ពកម្ពុជា

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​បាន​សន្យា​ថា​ ខ្លួន​នឹង​ការពារ​ដល់​អា​ជីរ​កម្ម​ និង​វិនិយោគិន​ចិន​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ស្វែងរក​ការ​ធានា​ដល់​ក្រុមហ៊ុន​ចិន​មិន​ឱ្យ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ទេ​។ ...

បាន សុខរិទ្ធ
http://www.khmertimeskh.com/news/30208/chinese-companies-cozy-up-to-army/

RDB បន្ទាប​ការប្រាក់​ដើម្បី​​បង្កើន​តម្លៃ​នៃ​ការ​ទិញ​ស្រូវ

ធនាគារ​អភិវឌ្ឍន៍ជនបទ​ (RDB)​ បាន​សម្រេច​បន្ទាប​អត្រា​ការ​ប្រាក់​ដែល​ផ្តល់​ឲ្យ​រោង​ម៉ា​ស៊ី​កិនស្រូវ​ ១​ ភាគរយ​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទិញ​ស្រូវ​ពី​កសិករ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ នេះ​បើ​តាម​អគ្គនាយក​ RDB​។​ RDB​ ភ្លាមៗ​បន្ទាប់​ពី​ទទួល ...

ហ៊ គឹមសាយ
http://bit.ly/2dvnUzR

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ថៃ ១ ទៀត​នឹង​ចូលមក​​កម្ពុជា​ នៅ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​បាងកក​ (Bangkok​ Life​ Assurance)​ រំពឹង​ថា​នឹង​ចូល​មក​ទីផ្សារ​ធានា​រ៉ាប់រង​អាយុជីវិត​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ​។​ នេះ​បើ​តាម​សារព័ត៌មាន​ថៃ​។​ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ថៃ​នេះ​កាលពីដើម ...

Matthieu de Gaudemar
http://bit.ly/2dnLhiE

ធនាគារ Krungsri ទិញ​យក​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថា​កសិករ

ធនាគារ Krungsri (Bank of Ayudhya PCL) ជា​សមាជិក​នៃ​ក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​មួយ​ដ៏​ធំ​របស់​ពិភពលោក​បាន​ប្រកាស​ពី​ការ​នាំចូល​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ទិញ​យក ហត្ថា​កសិករ​ លីមីតធីត (HKL) ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ឈាន​មុខ​គេ​នៅ​ក្នុង​កម្ពុជា។ នេះ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ធនាគារ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2czeBkZ

ឥណ្ឌូណេស៊ី​ ពិចារណា​ទិញ​អង្ករ​ពី​កម្ពុជា ​បើ​តម្លៃ​មាន​ភាព​ប្រកួត​ប្រជែង

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នឹង​ពិចារណា​ទិញ​អង្ករ​ពី​កម្ពុជា​បើសិនជា​តម្លៃ​អង្ករ​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង​ជាង​តម្លៃ​បច្ចុប្បន្ន​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ដូច​ជា​ ប្រទេស​ថៃ​ និង​វៀតណាម​។​នេះ​បើ​យោង​ទៅ​តាម​ការ​អះអាង​របស់​លោក​អគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី ...

សុខ ចាន់
http://bit.ly/2cOuujG

ពុំ​មាន​គម្រោង​វិនិយោគ​វៀតណាម​ទេ​នៅ​ឆមាស​ទី១

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ មិនមាន​គម្រោង​វិនិយោគ​ពី​ប្រទេស​វៀតណាម​ត្រូវ​បាន​អនុម័ត​ដោយ CDC នោះ​ឡើយ ខណៈ​មន្ត្រី​បដិសេធ​បង្ហាញ​ព័ត៌មាន​លម្អិត​។ ​នេះ​ជា​លើក​ដំបូង​ហើយ ខណៈ​កន្លង​មក​ក្នុង​ចំណោម​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំៗ​ចូលមក​កម្ពុជា វិនិយោគ​ពី​វៀតណាម ក៏ ...

ហ៊ គឹមសាយ
http://bit.ly/2cQdC1x

ស្ថាប័នហិរញ្ញវត្ថុ​កំពុង​មើល​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ថ្លៃ​ស្រូវ​

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ស្ថាប័នហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​ឃ្លាំមើល​នូវ​ប្រាក់​កម្ចី​ដែល​បាន​ផ្ដល់​ឲ្យ​កសិករ​ដែល​ជា​អតិថិជន​របស់​ខ្លួន​ខណៈ​ដែល​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ​អាច​នឹង​ប៉ះពាល់​ការ​ទូទាត់​សង​ត្រឡប់​នៃ​ប្រាក់​កម្ចី​។ ...

ម៉ៃ គុណមករា
http://bit.ly/2de2FCa

តម្លៃ​ផលិត​ផល​ឧស្សាហ​កម្ម​មាន​ជាង​ $៥​ពាន់​លាន

តម្លៃ​សរុប​នៃ​បរិមាណ​ផលិតផល​ឧស្សាហកម្ម​ប្រទេស​កម្ពុជា​មាន​ជាង​៥,៣២​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ​ ដែល​នាំមុខ​ដោយ​ឧស្សាហកម្ម​ស្បែកជើង​ និង​សម្លៀក​បំពាក់​។​ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។​ ​ ...

Post Staff
http://bit.ly/2d4N4aF

គម្រោង​ព្រលាន​យន្ត​ហោះ​កោះកុង​រួច​រាល់

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ ដែល​ស្ថិត​នៅ​ពីក្រោយ​គម្រោង​វិនិយោគ​ទេសចរណ៍​តម្លៃ​ជាង​៣,៨​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកោះកុង​បាន​បញ្ជាក់​ថា​ ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់ផ្ដើម​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​កោះកុង​ ទោះបីជា​មិន​បាន​បង្ហាញ​ទុន​វិនិយោគ​ ឬ​ កាលបរិច្ឆេទ​គម្រោង ...

Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2cHwQRx

រាជរដ្ឋាភិបាល​ប្រកាស​​មិន​តំឡើង​ពន្ធ​រយៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​ពង្រីក​វិសាលភាព​ប្រមូល​ពន្ធ​

រដ្ឋាភិបាលនឹងមិនមានផែនការតំឡើងពន្ធអត្រាពន្ធឬបង្កើតពន្ធថ្មីបន្ថែមទៀតនោះទេក្នុងរយៈពេល២ឆ្នាំទៅមុខប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកវិសាលភាពក្នុងប្រមូលពន្ធក្នុងប្រទេស ពីព្រោះថា មានអ្នកជាប់ពន្ធភាគច្រើនមិនទាន់ដឹងពីសារៈសំខាន់នៃការបង់ពន្ធ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងវេទិកាស្ដីពីពន្ធដារកាលពីម្សិលមិញថាគោលនយោបាយរដ្ឋាភិបាលនិងមិនតំឡើងពន្ធបន្ថែម បង្កើនអត្រាពន្ធបន្ថែមឬបង្កើតពន្ធថ្មីរហូតដល់ឆ្នាំ២០១៨ប៉ុន្តែកំណែទម្រង់ពន្ធដារនឹងពង្រីកឲ្យអស់សមត្ថភាពក្នុងការប្រមូលពន្ធពីព្រោះក្រុមហ៊ុនជាច្រើនមិនទាន់មកចុះបញ្ជីនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៅឡើយ។ ...

សុខ ចាន់
http://bit.ly/2cSUAmU

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CRu8U
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!