ការវិនិយោគកើនឡើងខ្លាំងនៅឆ្នាំនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីម្សិលមិញបានប្រកាសថា ខ្លួនបានអនុម័តគម្រោងវិនិយោគចំនួន ៨៣១ គម្រោងដោយមានទុនវិនិយោគសរុប ២២,៥ ពាន់លានដុល្លារចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ។ របាយការណ៍បានបន្ថែមទៀតថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ គម្រោងវិនិយោគចំនួន ២២២ ត្រូវបានអនុម័តដែលមានតម្លៃសរុប ៦ ពាន់លានដុល្លារ។ នៅឆ្នាំនេះមានគម្រោងចំនួន ៨១ ច្រើនជាងគម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលការវិនិយោគមូលធនបានកើនឡើងដល់ ១,៨៨ ពាន់លានដុល្លារ។ …