សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥។ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីករណី «ដំរីឡាក់គី និងលោក ទ្រី សុីថេង»

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណី «ដំរីឡាក់គី និងលោក ទ្រី សុីថេង»។ការលាឈប់ពីការងាររបស់លោក ទ្រី សុីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ ជា​លើក​ទី​២​ នៅ​សមុទ្រ​កម្ពុជា​

​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា​ សហការ​ជាមួយ​ ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយ​មានការ​គាំទ្រ​ពី​ Bubbles​ Up​ Dive​ Centre,​ Khmer​ Dive​ Group​ និង​មូលនិធិ​សង្សារ​ បាន​បន្ត​ធ្វើការ​ សិក្សា​ស្រាវជ្រាវ​អំពី​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ប៉ប្រះ​ទឹក​ នៅ​ប្រជុំ ...

អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​ថ្មី​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​

​នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​ ២០២៤​ ក្រសួងបរិស្ថាន​ មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត​ និង​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ស្តី​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​ថ្មី​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​នៅ ...

ក្រសួងបរិស្ថាន មូលនិធិម៉ាដក្សចូលីភីត និងអង្គការសត្វព្រៃ និងរុក្ខជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​សត្វ​ផ្សោត​ទន្លេមេគង្គ​ស្លាប់​នៅ​ខេត្តកណ្តាល​

​នៅ​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ក្រោយ​ពី​បាន​រក​ឃើញ​កូន​ផ្សោត​ញី​មួយ​ក្បាល​ ប្រវែង​ ១,០១​ ម៉ែត្រ​ ទម្ងន់​១៤,៤​ គីឡូក្រាម​ អាយុ​ប្រហែល​២ ...

រដ្ឋបាល​ជលផល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​

នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​ ឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង ...

រដ្ឋបាលជលផល

ទាញយក៖ pdf

សេចក្តី​ប្រកា​សព័​ត៌​មាន​រួម​ មាន​សញ្ញា​បញ្ចា​ក់ថា​ មានការ​កើនឡើង​ចំនួន​សត្វ​ស្លាប​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៣​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកា​សព័​ត៌​មាន​រួម​ស្តី​ពី​ សញ្ញា​បញ្ចា​ក់ថា​ មានការ​កើនឡើង​ចំនួន​សត្វ​ស្លាប​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​យោង​ទៅ ...

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា

ទាញយក៖ pdf

ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២២​ រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។​​រដ្ឋបាល​ព្រៃឈើ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ...

រដ្ឋបាលព្រៃឈើ

ទាញយក៖ pdf

វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២

​នៅ​ថ្ងៃ​ទី​ ០៣​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២​។​​ក្រសួងបរិស្ថាន​ សហការ​ជាមួយ​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ “​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២”​ នៅ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ក្រោម​ប្រធានបទ​ "​ថែទាំ​ភព​ផែនដី​ ដើម្បី​សុខភាព​យើង​"

​នៅ​ថ្ងៃ​ទី​ ០២​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ក្រោម​ប្រធានបទ​ “​ថែទាំ​ភព​ផែនដី​ ដើម្បី​សុខភាព​យើង​”​។​​ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង​នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ និង​ក្រសួងបរិស្ថាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​២០២១​ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ និង​ក្រសួងបរិស្ថាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​​នៅ​ថ្ងៃ​ទី ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​៖​ របាយការណ៍​ភាព​ជា​ដៃគូ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០២០​ “​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ និង​ប្រទេស​កម្ពុជា​”

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមីនា​ ឆ្នាំ​២០២១​ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​របាយការណ៍​ភាព​ជា​ដៃគូ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០២០​។​ ជា​ទូទៅ​ ភាព​សហ​ការណ៍​គ្នា​រវាង​ WWF​ នឹង​វិស័យ​ឯកជន​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បី ...

អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)​

ទាញយក៖ pdf

WWF៖​ អាជីវកម្ម​សត្វព្រៃ​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ និង​បង្ក​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​

​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)​ បាន​ក្រើនរំឭក​ថា​ ការ​ដាក់​អន្ទាក់​បាន​ក្លាយជា​វិបត្តិ​ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​ពី​សត្វ​ទៅ ...

អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)

ទាញយក៖ pdf

ក្រសួងបរិស្ថាន​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​

​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​អំពី​ការ​ហាមឃាត់​ ការ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​កំពុង​តែ​មាន​សកម្មភាព​ប្រមូល​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ដោយសារ​តែ​កន្លង​មក​មាន​ជនខិលខូច ...

ក្រសួងបរិស្ថាន​

ទាញយក៖ pdf

ផែនការ​សកម្មភាព​អភិរក្ស​ដំរី​អាស៊ី​កម្ពុជា​ត្រូវ​បាន​ចេញ​ជា​លើក​ដំបូង​

នៅ​ថ្ងៃ​ទី​ ១២​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​ និង​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ ដែល​បង្ហាញ​ពី​សមិទ្ធិ​ផល​នៃ​ការ​អភិរក្ស​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ នោះ​គឺ​ ការ​ចាប់ផ្តើម​នៃ​ផែនការ​សកម្មភាព​ជាតិ​អភិរក្ស​ដំរី ...

អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អង្គការ​ WWF​ ស្តី​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្អាក​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​

​នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា​ឆ្នាំ​ ២០២០​ មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF-Cambodia)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ស្តី​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្អាក​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​ ការ​សំរេច ...

មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា

ទាញយក៖ pdf

សត្វ​ក្រពើ​ភ្នំ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​ផុត​ពូជ​ត្រូវ​បាន​ប្រទះ​ឃើញ​កូន​របស់​វា​ជា​ច្រើន​នៅ​ក្នុង​ព្រៃ​

​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ អង្គការ​ Fauna​ &​ Flora​ International​ ប្រកាស​ថា​ កូន​សត្វ​ក្រពើ​ភ្នំ​ ១០​ ក្បាល​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​អភិរក្ស​កាលពី​ចុង​ខែមករា​នៅ​ក្នុង​ដែន​ជម្រក​តំបន់​អភិរក្ស​ ស្ថិត​នៅ​តាម​ទន្លេ​ស្ទឹង​ក្នុង​ ស្រុក​វាល ...

អង្គការ​ Fauna​ &​ Flora​ International​

ទាញយក៖ pdf

អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ និងការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។​ បើតាមសេចក្តីប្រកាស សមាគមគ្រប់គ្រងសត្វដំរីនឹងដឹកជញ្ជូនសត្វដំរីមួយចំនួនទៅកាន់ព្រៃសហគមន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់តាមលក្ខណៈធម្មជាតិ។ ...

អាជ្ញាធរជាតិអប្សរា

ទាញយក៖ pdf

ពិធីបុណ្យ​ព្រៃ​ឡង់នឹង​ប្រារព្ធ​នៅ​ចុង​ខែ​មីនា​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នឹង​ធ្វើការ​ប្រារព្ធ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​ នៅ​ក្នុង​ខែមីនា​ ដើម្បី​រំលឹក​ និង​អភិរក្ស​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​ដើម្បី​លើកកម្ពស់​ដល់​សក្តានុពល​ព្រៃឈើ​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​កាលពី​ថ្ងៃ​អង្គារ​ ពិធីបុណ្យ​ព្រៃ ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន

នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច

កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន

ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។   ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ក្រសួងបរិស្ថាន​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​អំពី​បរិស្ថាន​

ក្រសួងបរិស្ថាន​ និង​ផលិតកម្ម​ភាពយន្ត​ខ្មែរ​មេគង្គ​កំពុង​សហការ​គ្នា​ដើម្បី​ផលិតកម្ម​វិធី​អប់រំ​តាម​ទូរទស្សន៍​ ដែល​មាន​ចំណងជើង​ថា​ “​វៃឆ្លាត​ បរិស្ថាន​ស្អាត​”​ សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ការ​អភិរក្ស​ធនធានធម្មជាតិ​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gv2Uz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!