ក្រសួងបរិស្ថាន​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​

​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​អំពី​ការ​ហាមឃាត់​ ការ​ធ្វើ​អាជីវកម្ម​កេសរ​កូ​ល​ព្រៃ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​កំពុង​តែ​មាន​សកម្មភាព​ប្រមូល​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ដោយសារ​តែ​កន្លង​មក​មាន​ជនខិលខូច​មួយ​ចំនួន​បាន​ធ្វើការ​បំផុស​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​អំពី​ការ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ខ្ពស់​។​ ក្រសួង​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ប្រមូល​ប្រភេទ​កេសរ​កូ​ស​ព្រៃ​ពី​ក្នុង​តំបន់ការពារធម្មជាតិ​ ទាំង​ការ​ធ្វើ​អាជីវកម្ម​ ឬ​ក្នុង​គោលបំណង​ណាមួយ​ គឺជា​សកម្មភាព​ផ្ទុយ​នឹង​ “ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​”​ មាត្រា​ ៥៩​ ចំណុច​៣​ ចំណុច​៤​ និង​មាត្រា​ ៦១​ ចំណុច​៤​។​ ក្រសួង​នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​ ដើម្បី​ចាត់វិធានការ​ ទប់ស្កាត់​ និង​បង្ក្រាប​ដោយ​ផ្អែក​លើ​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

ក្រសួងបរិស្ថាន​

ទាញយក៖ pdf