សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​

នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កោះ​កូន​សត្វ​ ឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​។​

​តាម​ការ​ពិនិត្យ​ និង​វាយតម្លៃ​ដោយ​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល​ និង​អង្គការ​ WWF​ សត្វ​ផ្សោត​ស្លាប់​នេះ​មាន​លេខ​សម្គាល់​០៥៦​ ទម្ងន់​ ១៦០​គីឡូក្រាម​ ប្រវែង​ ២,៣៨​ម៉ែត្រ​ មាន​អាយុប្រមាណ​ ២០​ឆ្នាំ​ ដែល​ស្លាប់​ដោយ​ឧបករណ៍​នេសាទ​។​

រដ្ឋបាលជលផល

ទាញយក៖ pdf