សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​រក​ឃើញ​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ ជា​លើក​ទី​២​ នៅ​សមុទ្រ​កម្ពុជា​

​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា​ សហការ​ជាមួយ​ ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយ​មានការ​គាំទ្រ​ពី​ Bubbles​ Up​ Dive​ Centre,​ Khmer​ Dive​ Group​ និង​មូលនិធិ​សង្សារ​ បាន​បន្ត​ធ្វើការ​ សិក្សា​ស្រាវជ្រាវ​អំពី​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​ប៉ប្រះ​ទឹក​ នៅ​ប្រជុំ​កោះ​រ៉ុ​ង​នៃ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​អំឡុង​ខែកុម្ភៈ​ និង​ ខែមីនា​ ឆ្នាំ​២០២៥​ តាម​ការ​ព្យាករណ៍​ថា​ជា​រដូវ​បង្ក​កំណើត​របស់​ផ្កាថ្ម​។​

​នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​អំពី​ការ​បង្ក​កំណើត​របស់​ផ្កាថ្ម​នៅ​សមុទ្រ​កម្ពុជា​ បន្ទាប់​ពី​បាន​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២៤​ ហើយ​ត្រូវ​បាន​រក​ឃើញ​សារ​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ឆ្នាំ​២០២៥​។​ ការ​រក​ឃើញ​ការ​បង្ក​កំណើត​ផ្កាថ្ម​ជា​លើក​ទី​២​ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​ បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិ​ រក្ស​រួម​គ្នា​របស់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ និង​អង្គការ​ពាក់ព័ន្ធ​ ដែល​បង្ក​លក្ខណៈ​អំណោយផល​ដល់​ការ​រស់រាន​មានជីវិត​ របស់​ផ្កាថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​រ៉ុ​ង​ ជួយ​ឱ្យ​ផ្កាថ្ម​មាន​ភាព​ធន់​ និង​មាន​សុខភាព​ល្អ​ បើ​ទោះបីជា​ផ្កាថ្ម​នៅ​តំបន់​នេះ​ ធ្លាប់​ទទួល​រង​ផល​ប៉ះពាល់​ពី​ព្រឹត្តិការ​ណ៏​នៃ​ផ្កាថ្ម​ប្រែ​ពណ៌​ស​ (Coral​ Bleaching​ Event)​ ក្នុង​ឆ្នាំ​២០២៤​ ក៏​ដោយ​។

អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា​

ទាញយក៖ pdf