វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ និង​ក្រសួងបរិស្ថាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​២០២១​ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ និង​ក្រសួងបរិស្ថាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងបរិស្ថាន​ តំណាង​ដោយ​ ឯកឧត្តម​បណ្ឌិត​ វ៉ា​ន់​ មុនីនាថ​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (GSSD)​ និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)​ តំណាង​ដោយ​ លោក​បណ្ឌិត​ កែវ​ ពិសិដ្ឋ​ អនុប្រធាន​វិទ្យាស្ថាន​ បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិកា​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf