សេចក្តីប្រកាសព័ត៌មានអំពីសត្វផ្សោតទន្លេមេគង្គស្លាប់នៅខេត្តកណ្តាល
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីជូនដំណឹងដល់សាធារណជនក្រោយពីបានរកឃើញកូនផ្សោតញីមួយក្បាល ប្រវែង ១,០១ ម៉ែត្រ ទម្ងន់១៤,៤ គីឡូក្រាម អាយុប្រហែល២ ខែ បានស្លាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង១៨០ គីឡូម៉ែត្រ។ ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្នសត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល។
រដ្ឋបាលជលផល