សេចក្តីថ្លែងការណ៍របស់អង្គការ WWF ស្តីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
នៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ មូលនិធិអភិរក្សនិងសង្គ្រោះសត្វព្រៃកម្ពុជា (WWF-Cambodia) បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ យោងតាមសេចក្តីថ្លែងការណ៍ ការសំរេចផ្អាកគម្រោងថាមពលវារីអគ្គិសនីនៅតាមដងទន្លេមេគង្គ គឺជាដំណឹងល្អមួយសម្រាប់ប្រជាជនរាប់លាននាក់ ដែលរស់នៅតាមដងទន្លេ។ ការផ្អាកនេះក៏នឹងមានន័យថា ជាអនាគតប្រកបដោយចីរភាពសម្រាប់ទាំងប្រជាជននិងជីវចម្រុះដែលពឹងផ្អែកលើទន្លេមេគង្គផងដែរ។
មូលនិធិអភិរក្សនិងសង្គ្រោះសត្វព្រៃកម្ពុជា