រដ្ឋាភិបាល

ក្រសួង​គាំទ្រ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...

សុខ ចាន់
http://bit.ly/2cEUKBN

ក្រសួង​សេដ្ឋកិច្ច ស្នើ​ក្រសួង​មហាផ្ទៃ​ ឲ្យ​រថយន្ត​ស្លាក​លេខ​ ន.ប បង់​ពន្ធ​

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...

ប៉ិច សុធារី
http://bit.ly/2cfGBJM

ក្រសួងផ្តាំទៅក្រុមអ្នកហ្វឹកហាត់ការនៅក្នុងប្រទេសជប៉ុន

ក្រុមអ្នកហ្វឹកហាត់ការកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុនក្នុងលក្ខខណ្ឌ កម្មវិធីបណ្តុះបណ្តាលអ្នកហ្វឹកហាត់បច្ចេកទេស (TITP) មិនត្រូវរត់ចេញពីនិយោជកដែលពួកគេបានចុះកុងត្រាជាមួយ ឬស្វែងរកការងារជាមួយក្រុមហ៊ុនដទៃទៀតនោះទេ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន។ ក្រសួងក៏បានបន្តទៀតថា មាននិយោកជិកក្នុងស្រុកដែលមិនមានសីលធម៌បានប៉ុនប៉ងដើម្បីអូសទាញពលករកម្ពុជាជាមួយនឹងការសន្យារថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ និងធ្វើការដោយស្របច្បាប់នៅជប៉ុន។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29372/ministry-tells-interns--in-japan-to-behave/

ក្រសួង​ប្រកាស​ចាត់​វិធានការ​បង្ក្រាប​រថយន្ត​កែច្នៃ

ក្រសួងសាធារណការបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលរថយន្តធុនធ្ងន់ដឹកទំនិញលើសចំណុះចំនួន ៤៤ គ្រឿងត្រូវបានមន្រ្តីជំនាញឃាត់នៅលើផ្លូវជាតិលេខ ២១៧ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ ...

សែន ដាវីត
http://bit.ly/2c71UvK

ក្រសួង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ អេកូ​ទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2c8zuSE

កម្ពុជា-ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង​ប្រឆាំង​ការ​លាង​លុយ

កម្ពុជា និងចិនកាលពីសប្តាហ៍មុនបានចុះកិច្ចព្រមព្រៀងដោះដូរព័ត៌មានហិរញ្ញវត្ថុដើម្បីកម្ចាត់ការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជា និងមជ្ឈមណ្ឌលវិភាគ តាមដាន និងប្រឆាំងការលាងលុយរបស់ចិនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីសហការដោះស្រាយបញ្ហានេះ។ នេះបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ . ...

Yesenia Amaro
http://bit.ly/2bScSlA

កម្ពុជា​ កំពុង​ស្វែងរក​ឱកាស​នាំ​ចេញ​សម្បុក​ត្រចៀកកាំ​ ទៅ​ទីផ្សារ​ចិន

កម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនសម្រាប់ការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឲ្យដឹងថាសម្បុកត្រចៀកកាំកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិនដែលពួកគេអាចទទួលបានតម្លៃជាង ២០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ...

ចេង សុខហ័ង
http://bit.ly/2c8Bj21

ការចរចារតម្លៃឈើត្រូវបានបោះបង់ចោល ឈើដែលបានរឹបអូសនឹងត្រូវចាត់ចែងជាថ្មី

នៅថ្ងៃច័ន្ទ មន្ត្រីម្នាក់មាននិយាយថា អស់រយៈពេល ៥ថ្ងៃហើយដែលរដ្ឋាភិបាលបានបដិសេធការចរចារតម្លៃជាមួយនឹងអ្នកទិញដ៏មានសក្តានុពលជាច្រើនដែលការចរចារនេះត្រូវបានកំណត់ប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។ ...

អូន ភាព
https://www.cambodiadaily.com/news/timber-negotiations-scrapped-seized-wood-divided-117641/

ជម្លោះសមុទ្រចិនខាងត្បូងទំនងជាប្រធានបទពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រទេសឡាវ

នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃក្រុមមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៩។ នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមពិសេស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិខែកក្កដា ដែលបានកំណត់ថា “ខ្សែបន្ទាត់ដាច់ៗទីប្រាំបួន”- ដែលជាបន្ទាត់ព្រំដែនដែលត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីដាក់ពាក្យបណ្តឹងសមុទ្រចិនខាងត្បូង – មិនផ្ទៀងផ្ទាត់នឹងច្បាប់អន្តរជាតិទាក់ទងនឹងធនធានសមុទ្រនោះទេ។ ...

Cristina Maza
http://www.phnompenhpost.com/national/south-china-sea-likely-feature-asean-summit-laos

ភាគី​ថៃ សន្យា​ជួយ​សម្រួល​ការ​នាំ​ចូល​ពោត​របស់​កសិករ​កម្ពុជា

អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...

ជា វណ្ណៈ
http://bit.ly/2cgfTil

កងអង្គរក្សរបស់លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន រំឭកខួបគម្រប់៧ឆ្នាំ

កាលពីម្សិលមិញ លោក ប៉ុល សារឿន  អគ្គមេបញ្ជាការកងទ័ពបានមានប្រសាសន៍ថា កងកម្លាំងរបស់លោក”ស្មោះត្រង់ប្តូរផ្តាច់”ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនៅពិធីមួយរំឭកខួបគម្រប់៧ឆ្នាំចាប់តាំងពីកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ត្រូវបានបង្កើតឡើងជាអង្គ ភាពផ្សេងមួយចេញពីកងពលតូចលេខ៧០។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/34050

ក្រសួងសុខាភិបាលចាត់វិធានការដើម្បីប្រឆាំងនឹងវីរុស Zika

ក្រសួងសុខាភិបាលកំពុងចាត់វិធានបង្ការជាមុន ដើម្បីជៀសវាងការឆ្លងនៃវីរុស Zika និងកំពុងស្នើឱ្យសាធារណៈជនអនុវត្តន៍ដូចគ្នា ដោយសារវីរុសនេះបានរាលដាលដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយវាអាចនឹងរាលដាលដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-taking-measures-counter-zika

ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA

គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...

ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet

៤ ​ថ្ងៃ​ដំបូង​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​កន្លះ​លាន​នាក់

រយៈពេលនៃការចុះឈ្មោះឆ្នោតដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ កញ្ញា និងត្រូវបញ្ចប់នៅថ្ងៃទី ១ ធ្នូបានតម្រូវឲ្យមានការចុះឈ្មោះពលរដ្ឋចំនួន ១០ ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ រហូតមកទល់ពាក់កណ្តាលថ្ងៃនៃថ្ងៃម្សិលមិញការចុះឈ្មោះនេះបានសរុប ៥៣ ៧៦៣៧ នាក់ក្នុងចំណោមអ្នកដែលត្រូវចូលរួមបោះឆ្នោតសរុបចំនួន ៩,៤ លាននាក់។  ...

ប៊ុន សេងគង់
http://bit.ly/2cgpm9l

លោក ហ៊ុន សែន សង្ឃឹមថា នឹងគ្មានការតវ៉ាក្រោយពេលបោះឆ្នោត

ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន”ភាពមិនប្រក្រតី” គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...

ឃួន ណារិម និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/34013

លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ចាស់​លើ​ការចោទ​បាត់​ឈ្មោះ​ជាង​១​លាន​​នាក់ និង​បញ្ហា​ទឹកខ្មៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។  ...

តាំង វីដា
http://bit.ly/2ck12pb

រដ្ឋមន្ត្រី​ថា​ការ​កំណត់​ប្រាក់​ឈ្នួល​មិន​ត្រូវ​យក​បាតុកម្ម​ទាមទារ​ទេ

រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...

សែន ដាវីត
http://bit.ly/2bXnlQz

EU នឹង​ផ្តល់​មូលនិធិ ១៥ លាន​ដុល្លារ​ដល់ CLMV

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានជួបជាតំណាងសហភាពអឺរ៉ុប (EU) នៅសប្ដាហ៍នេះដើម្បីពិភាក្សាអំពីការបង្កើតកម្មវិធីពាណិជ្ជកម្មថ្មីគាំទ្រដោយ EU។ សហភាពអឺរ៉ុបបានបម្រុងទឹកប្រាក់ ១៥ លានដុល្លារដើម្បីគាំទ្រដល់ការតភ្ជាប់ពាណិជ្ជកម្មរបស់ក្រុមប្រទេស CLMV រួមមានប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងវៀតណា។ ...

Post Staff
http://bit.ly/2bODbuZ

ក្រសួង​បញ្ចប់​គម្រោង​ចុះ​បញ្ជី​នាវា​នៅ​កម្ពុជា

ការរត់ពន្ធថ្នាំញៀន នេសាទខុសច្បាប់ រត់ពន្ធមនុស្ស ការដឹកជញ្ជូនខុសច្បាប់ ការលក់អាវុធដែលស្ថិតក្រោមការដឹកជញ្ជូនតាមនាវាដែលមានដោតទង់ជាតិកម្ពុជា និងមិនអនុញ្ញាតឲ្យមានទៀតទេ ខណៈមន្ដ្រីកម្ពុជាអះអាងថាគិតមកដល់ថ្ងៃនេះរាល់នាវាបរទេសទាំងអស់កំពុងប្រតិបត្តិការតាមរយៈគម្រោង «ភាពងាយស្រួលក្រោមទង់ជាតិ» របស់កម្ពុជាត្រូវតែដកហូត និងលែងទទួលបានលទ្ធភាពចូលចតនៅកំពង់ផែពិភពលោកទៀតហើយ។ បន្ទាប់ពីការអនុញ្ញាតឲ្យក្រុមហ៊ុននាវាដឹកជញ្ជូនបរទេសចុះបញ្ជីនៅកម្ពុជាដើម្បីគេចពីការចំណាយប្រាក់ច្រើននៃការចុះបញ្ជីនៅប្រទេសដើមរបស់ពួកគេកាលពីឆ្នាំ ២០១៥ មក លោក ចាន់ ដារ៉ា មកពីអគ្គនាយកដ្ឋានដឹកជញ្ជូននៅក្រសួងសាធារណការបានឲ្យដឹងកាលពីម្សិលមិញថា៖ «លែងមានទង់ជាតិកម្ពុជា» នឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងថាខ្លួនបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងដែលបានប្រតិបត្តិការនីតិវិធីអាជ្ញាប័ណ្ណនេះ។ ...

Kali Kotoski
http://bit.ly/2bSJWuE

កម្ពុជា-អាមេរិក​ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំនួប​ថ្នាក់ដឹកនាំ​កំពូល

កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។ ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ ...

Cristina Maza
http://bit.ly/2c6w7dL

មុខងារ​សំខាន់​មួយ​ប្រហែល​មិន​ត្រូវ​បាន​បង្រៀន​ ​ដល់​អ្នក​ប្រើ​កុំព្យូទ័រ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ

មុខងារសំខាន់នៃការសន្សំសំចៃពេលវេលានៃប្រព័ន្ធកុំព្យូទ័រចុះឈ្មោះបោះឆ្នោតឌីជីថលថ្មីប្រហែលជាមិនត្រូវបានបង្រៀនទៅអ្នកប្រើប្រាស់កុំព្យូទ័រជាង ២ ០០០ នាក់ដែលនៅថ្ងៃនេះនឹងចាប់ផ្តើមការងារចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៩,៦ លាននាក់ក្នុងប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីការរៀបចំរយៈពេលប៉ុន្មានខែ និងការពន្យារពេលប៉ុន្មានដងគណៈកម្មាធិការជាតិរៀបការបោះឆ្នោតដែលត្រូវបានបង្កើតឡើងដោយគណបក្សធំទាំងពីរ និងត្រូវបានធ្វើកំណែទម្រង់នៅថ្ងៃនេះនឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសរយៈពេលបីខែដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2bUrs1v

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រាយការណ៍​ស្តុក​ប្រេង

ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...

ហ៊ គឹមសាយ
http://bit.ly/2bFasu3

ក្រសួងហាម​​រាយការណ៍​ព័ត៌មាន​បើ​បោះ​ឆ្នោត​​មិន​ទាន់​ចប់

ក្រសួងព័ត៌មាន បានដាក់បម្រាមទៅដល់អ្នកសារព័ត៌មាន មិនឲ្យអត្ថាធិប្បាយ ឬផ្សាយណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះទេ ប្រសិនបើការបោះឆ្នោតមិនទាន់បានបញ្ចប់ ដើម្បីចៀសវាងកុំឲ្យមានការភាន់ច្រឡំពីសាធារណជន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងនៅ ក្នុងសិក្ខាសាលាស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោត ដែលធ្វើនៅក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ថា ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោតគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម ដោយសារលោកយល់ឃើញថា បួន ទៅប្រាំលើកមកហើយនេះ ដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2c2Uk6x

ក្រសួង រំឭក​ពី​សុវត្ថិភាព​អ្នក​ដំណើរ និង​ស្ត្រី​ មាន​ផ្ទៃពោះ ពីជំងឺ ​Zika ផ្ទុះជា​ថ្មី​នៅសង្ហបុរី

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយគិតត្រឹមថ្ងៃទី៣០ ខែសីហា វីរុស Zika ត្រូវបានរកឃើញកើនឡើងរហូតដល់ ៨២ករណី បន្ទាប់ពីការរាលដាលថ្មីចំនួន ២៦ករណី នៅក្នុងប្រទេសសិង្ហបុរី ដែលនាំឲ្យសហរដ្ឋអាមេរិក ប្រកាសអាសន្នដល់ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសស្ត្រីមានផ្ទៃពោះ ចៀសវាងធ្វើដំណើរទៅកាន់ប្រទេសនោះ។ ចំណែកប្រទេសអូស្ត្រាលី តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានប្រកាសនូវការណែនាំដល់ពលរដ្ឋខ្លួនជាបន្តបន្ទាប់ផងដែរ។ យ៉ាងនេះក្តី រដ្ឋាភិបាលសិង្ហបុរី ក៏បានចេញសេចក្តីណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលសេវាពិនិត្យរកវីរុស Zika ដោយឥតគិតថ្លៃ បើសិនជាពួកគេមានរោគសញ្ញា ឬសង្ស័យឆ្លងមេរោគនេះ។ ...

តាំង វីដា
http://bit.ly/2bUtYmF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

knrUu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!