ការ​លើកកម្ពស់​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​

ក្រប​ខណ្ឌ​សមត្ថភាព​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ (DMIL)​ របស់​ប្រទេស​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​មាគ៌ា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បន្ទាន់​ក្នុង​ការ​អភិវឌ្ឍ​ «​ពលរដ្ឋ​ឌី​ជី​ថ​ល​»​ ដែល​ជា​ផ្នែក​សំខាន់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល​ដ៏​រស់​រវើក​នា​ពេល​បច្ចុប្បន្ន​។​ លើស​ពី​នេះ​ កិច្ច​ពិភាក្សា​ស្ដី​ពី​ ការ​ជំរុញ​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ ដោយ​ផ្តោត​លើ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​សិស្ស​ និស្សិត​ អ្នក​អប់រំ​ និង​សាធារណជន​កាន់តែ​ទូលំទូលាយ​។​

​កិច្ច​ពិភាក្សា​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​សម្របសម្រួល​របស់​កញ្ញា​ សួ​ស​ ធីតា​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដោយ​មាន​វាគ្មិន​ចូលរួម​គឺ​ កញ្ញា​ ឌី​ប​ ណា​សា​ អ្នកសម្របសម្រួល​គម្រោង​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ លោកស្រី​ អ៊ិ​ត​ ចាន់​ណា​ តំណាង​មក​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​កញ្ញា​ ហុ​ក​ លី​ដា​ វាគ្មិន​តំណាង​មក​ពី​ Media101​។​ កិច្ច​ពិភាក្សា​នេះ​បាន​ស្វែង​យល់​ពី​វឌ្ឍនភាព​ និង​អនាគត​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ ដោយ​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​អក្ខរកម្ម​នៅ​ក្នុង​វិស័យ​អប់រំ​ អភិបាលកិច្ច​ និង​សង្គម​។​

កញ្ញា​ សួ​ស​ ធីតា​ បាន​ចាប់ផ្តើម​ការ​ពិភាក្សា​ដោយ​ចែករំលែក​បទ​ពិសោធន៍​ការងារ​របស់​អូ​ឌី​ស៊ី​។​ អូ​ឌី​ស៊ី​អាច​ចាត់​ទុក​ថា​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ការ​ពង្រឹង​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​ និង​ប្រកបដោយ​បរិ​យា​បន្ន​ដូច​ជា​ ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​ព័ត៌មាន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អក្ខរកម្ម​ឌី​ជី​ថ​ល​ (MIDL)​ ដែល​គាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (​យូ​អិន​ឌី​ភី​)​ កម្ពុជា​។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ បាន​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​ជាង​ ៣០០​ នាក់​ និង​ជន​មាន​ពិការ​ភាព​ចំនួន​ ៩០​ នាក់​ ដោយ​ផ្តល់​ជំនាញ​សំខាន់ៗ​ក្នុង​ការ​វិភាគ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការ​យល់​ដឹង​អំពី​ព័ត៌មាន​មិន​ពិត​ និង​ការ​អនុវត្ត​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព​។​ បន្ថែម​ពី​នេះ​ តាម​រយៈ​ «​គម្រោង​កម្ពុជា​ និង​ឡាវ​សម្រាប់​ការ​យល់​ដឹង​ និង​ការ​ត្រៀមខ្លួន​»​ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ អូ​ឌី​ស៊ី​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន​ ២២​ រូប​ ដែល​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ត​ចំនួន​ ៤០​ លើក​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រូ​ សិស្ស​ ឪពុក​ម្តាយ​ និង​សមាជិក​សហគមន៍​ប្រហែល​ ១៥០០​ នាក់​។​ ជា​រួម​ ការងារ​របស់​អូ​ឌី​ស៊ី​ ជំរុញ​ឱ្យ​មានការ​ចូលរួម​ផ្នែក​ឌី​ជី​ថ​ល​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ និង​កសាង​ភាព​ធន់​របស់​សហគមន៍​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​។​

តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ កញ្ញា​ ឌី​ប​ ណា​សា​ បាន​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ប្រកបដោយ​ភាព​រស់​រវើក​ជាមួយនឹង​កម្រង​សំណួរ​ឆ្លើយឆ្លង​ ដែល​ធ្វើ​ឱ្យ​អ្នកចូលរួម​គិត​អំពី​ទម្លាប់​ឌី​ជី​ថ​ល​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។​ សំណួរ​ដូច​ជា​ «​តើ​អ្នក​នឹកឃើញ​ពី​អ្វី​នៅ​ពេល​ដែល​អ្នក​ឮ​ពាក្យ​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​?»​ «​តើ​អ្នក​គិត​ថា​អ្នក​អាច​វិភាគ​ព័ត៌មាន​ក្លែងក្លាយ​បាន​ប៉ុន្មាន​ភាគរយ​?»​ បាន​ជំរុញ​ឱ្យ​មានការ​ឆ្លុះ​បញ្ចាំង​ពី​ចំណេះដឹង​របស់​អ្នកចូលរួម​។​ កញ្ញា​បាន​ពន្យល់​ពី​មូលហេតុ​ដែល​អក្ខរកម្ម​ឌី​ជី​ថ​ល​បច្ចុប្បន្ន​នេះ​ មិន​អាច​បំបែក​ចេញពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​៖​ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គ្របដណ្តប់​ជា​ប្រភព​ព័ត៌មាន​សំខាន់​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ព​មួយ​ចំនួន​តាម​អ៊ីនធឺណិត​យ៉ាង​ពេញលេញ​ចាប់តាំងពី​ឆ្នាំ​២០២៤​។​ ដូច្នេះ​ ការ​យល់​ដឹង​អំពី​អ្វី​ដែល​ជា​ការ​ពិត​ និង​អ្វី​ដែល​បំភាន់​គឺ​លែង​ជា​ជម្រើស​ទៀត​ហើយ​។​

កញ្ញា​បាន​លើក​ឡើង​ពី​សមត្ថភាព​សំខាន់ៗ​ចំនួន​ប្រាំបី​របស់​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ រាប់​ចាប់ពី​អក្ខរកម្ម​ព័ត៌មាន​ និង​ទិន្នន័យ​ រហូត​ដល់​ការ​បង្កើត​មាតិកា​ឌី​ជី​ថ​ល​ អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​ដោះស្រាយ​បញ្ហា​ ហើយ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​បញ្ហា​។​ ក្នុង​នោះ​មាន​តែ​ ៣២%​ នៃ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​ឌី​ជី​ថ​ល​កម្រិត​មូលដ្ឋាន​ ៥%​ កម្រិត​មធ្យម​ និង​ត្រឹមតែ​ ១%​ ប៉ុណ្ណោះ​នៃ​ជំនាញ​កម្រិត​ខ្ពស់​ ដែល​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការ​កសាង​សមត្ថភាព​ទាំងនេះ​ជា​បន្ទាន់​។​ អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ ជួយ​ឱ្យ​យុវជន​ ក៏​ដូច​ជា​មនុស្ស​ពេញវ័យ​ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ ឈ្វេងយល់​ហានិភ័យ​តាម​អ៊ីនធឺណិត​ និង​ទទួល​បាន​ឱកាស​ឌី​ជី​ថ​ល​ភាគច្រើន​។​ កញ្ញា​ក៏​បាន​ចែករំលែក​ អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ តាម​រយៈ​ការ​លេង​ហ្គេ​ម​ដោយ​ប្រើប្រាស់​កូដ​ QR​ ដោយ​បង្ហាញ​ថា​ ការ​រៀនសូត្រ​អាច​មាន​អន្តរ​កម្ម​ និង​ចូលរួម​។​

​លោកស្រី​ អ៊ិ​ត​ ចាន់​ណា​ បាន​ចូល​ទៅ​ក្នុង​កម្មវិធី​ទូរ​សព្ទ​ដៃ​ “​សាលា​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​”​ ហៅ​កាត់​ថា​ Sala​ MIL​ ដែល​ជា​កញ្ចប់​ឧបករណ៍​អក្ខរកម្ម​ឌី​ជី​ថ​ល​ផ្ទាល់ខ្លួន​របស់​កម្ពុជា​។​ ជាមួយនឹង​មេរៀន​ចំនួន​ ២១​ ជំពូក​ ៥​ ជំពូក​ សំណួរ​-​ចម្លើយ​ចំនួន​ ១៣៥​ វី​ដេ​អូ​ មាតិកា​អន្តរ​កម្ម​ កម្រង​សំណួរ​ និង​វិញ្ញាបនបត្រ​ វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​សិស្ស​ គ្រូ​ និង​យុវជន​ សូ​ម្បី​តែ​នៅ​ក្នុង​តំបន់​ដែល​មាន​អ៊ីនធឺណិត​ខ្សោយ​ក៏​ដោយ​។​ កម្មវិធី​ Sala​ MIL​ ជួយ​អ្នក​ប្រើប្រាស់​ឱ្យ​គិតពិចារណា​ រក្សា​សុវត្ថិភាព​តាម​អ៊ីនធឺណិត​ ពិនិត្យ​ព័ត៌មាន​ ជៀសវាង​ការ​បោកប្រាស់​ និង​បង្កើត​ទម្លាប់​ឌី​ជី​ថ​ល​ដែល​មាន​ទំនួល​ខុស​ត្រូវ​។​ លោកគ្រូ​អ្នកគ្រូ​ក៏​បាន​រៀបចំ​សកម្មភាព​ដែល​ត្រៀម​រួច​ជា​ស្រេច​ ដែល​ជួយ​ឱ្យ​អក្ខរកម្ម​ឌី​ជី​ថ​ល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ថ្នាក់រៀន​។​ លោកស្រី​ អ៊ិ​ត​ ចាន់​ណា​ បាន​មាន​ប្រសាសន៍​ថា​ «​មានកម្ម​វិធី​ Sala​ MIL​ ប្រៀប​បាន​និង​មាន​អ្នក​ណែនាំ​ឌី​ជី​ថ​ល​នៅ​តាម​ខ្លួន​របស់​អ្នក​»​។​

កញ្ញា​ ហុ​ក​ លី​ដា​ បាន​បន្ថែម​ដោយ​ការ​លើកយក​ល្បែង​កម្សាន្ត​ ដែល​ជា​ល្បែង​ទូរស័ព្ទ​បុរាណ​កាលពី​កុមារភាព​ ដែល​ក្នុង​នោះ​តម្រូវ​ឱ្យ​មាន​កំប៉ុង​ពីរ​ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ព័ត៌មាន​អាច​ត្រូវ​បាន​ខូច​ទ្រង់ទ្រាយ​។​ កំប៉ុង​តំណាង​ឱ្យ​អ្នក​ផ្ញើ​ និង​អ្នក​ទទួល​ ចំណែក​ខ្សែ​ភ្ជាប់​កំប៉ុង​ទាំង​ពីរ​តំណាង​ឱ្យ​ឆា​នែ​ល​ទំនាក់ទំនង​។​ ខ្សែរឹត​តឹង​?​ សារ​ច្បាស់លាស់​។​ ខ្សែ​រលុង​?​ មាន​ភាព​ស្រពិចស្រពិល​។​ ដូច​គ្នា​នឹង​មាតិកា​អន​ឡាញ​ដែរ​ សារ​អាច​ត្រូវ​បាន​បង្ខូច​យ៉ាង​ងាយស្រួល​។​

​ជា​ចុង​ក្រោយ​ កញ្ញា​បាន​ណែនាំ​គំនិត​ស្នូល​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ ចំនួន​ប្រាំ​៖​ ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ វិភាគ​មាតិកា​ប្រកបដោយ​ប្រសិទ្ធភាព​ កំណត់​អត្តសញ្ញាណ​អ្នក​ផ្ញើ​ យល់​ពី​ចេតនា​របស់​ពួក​គេ​ និង​ស្គាល់​ការ​បញ្ចុះបញ្ចូល​អារម្មណ៍​តាម​រយៈ​មាតិកា​។​ អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ មិន​ត្រឹមតែ​និយាយ​អំពី​ចំណេះដឹង​ប៉ុណ្ណោះ​ទេ​ តែ​គឺជា​ការ​និយាយ​អំពី​ការ​គិត​បែប​ពិចារណា​ ជៀសវាង​ការ​បោកប្រាស់​ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​អនាគត​ឌី​ជី​ថ​ល​នៃ​អក្ខរកម្ម​ឌី​ជី​ថ​ល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ព័ត៌មាន​ លែង​ជា​ភាព​ប្រណីត​ទៀត​ហើយ​ ប៉ុន្តែ​ជា​ភាព​ចាំបាច់​។​ ចាប់ពី​ Sala​ MIL​ រហូត​ដល់​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ជាតិ​ គំនិត​ផ្តួចផ្តើម​ទាំងនេះ​កំពុង​ផ្ដល់​ឱ្យ​សិស្ស​ គ្រូ​ និង​យុវជន​នូវ​ជំនាញ​ក្នុង​ការ​ស្វេ​ង​រក​កន្លែង​អន​ឡាញ​ដោយ​សុវត្ថិភាព​ ទំនួល​ខុស​ត្រូវ​ និង​ទំនុកចិត្ត​។​ នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​ ការ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ទុកចិត្ត​គឺ​ច្រើន​ជាង​ជំនាញ​ ដែល​ប្រៀប​បានជា​មហាអំណាច​មួយ​។​