វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្តូរ និងធ្វើឌីជីថលូបនីយកម្មប្រពន្ធ័រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ខ្លួន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំកើតឡើងបន្ទាប់ពីមានការកំណត់គោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ខ្លួន ...
ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសតវត្សទី២១ ហើយមានបំណងផ្លាស់ប្តូរ និងបញ្ចូលបច្ចេកវិទ្យាទៅក្នុងធនធានមនុស្សតាមរយៈវិស័យអប់រំ។ គោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗត្រូវបានអនុវត្តដើម្បីសម្រេចគោលដៅដូចជា គោលការណ៍ណែនាំគោលនយោបាយ ...
ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ប្រមុខរដ្ឋ
(English) The Kingdom of Cambodia is a constitutional monarchy. The king is the head of state for his lifetime but does not govern. ...
ទិដ្ឋភាពទូទៅនៃគោលនយោបាយ និងក្របខណ្ឌច្បាប់
(English) Environmental protection and conservation are given high priority in the Royal Government of Cambodia’s guiding strategy, the Rectangular Strategy Phase III (2014–2018). ...
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។195 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សា ...
ក្រសួងកិច្ចការនារី
ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ការបង្កើតទ្បើងយោងតាម ព្រះរាជក្រឹត្យលេខ នស/រកម/០១៩៩/២២ ក្រសួងកិច្ចការនារីត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។ ក៏ប៉ុន្តែ ក្រសួងកិច្ចការនារីបានក្លាយជាក្រសួងកិច្ចការនារី និងអតីតយុទ្ធជន ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។284 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។285 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...
ប្រភេទនៃតំបន់ការពាររបស់រដ្ឋ
ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិកតា ស្មើនឹង១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន។297 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖298ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យាសាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បីការពារសត្វព្រៃ រុក្ខជាតិ និងតុល្យភាពអេកូឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែលចាំបាច់សម្រាប់ស្ថេរភាពនៃធនធានទឹក ព្រៃឈើ សត្វព្រៃ និងនេសាទ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់ការកំសាន្ត និងសម្រាប់ការអភិរក្សធម្មជាតិ ជាមួយនឹងទិដ្ឋភាពនៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់អង្គការសហភាពអន្តរជាតិ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
ក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី ឈុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋអាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។355 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។356 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួង ...
ការធ្វើរបាយការណ៍គម្របព្រៃឈើ
(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...
ការបណ្តុះបណ្តាលវិជ្ជាជីវៈ
បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។464ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។465ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ466 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។467យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។497សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។498 លទ្ធផល ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល
ប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដែលផ្តល់លទ្ធភាពទទួលបានសេវាកម្មស្មើភាពគ្នាមានសារៈសំខាន់ណាស់ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ។ ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ពួក ...